v9
V9BET

Modric ឈ្នះបាល់មាស ខណៈ Mbappe ឈ្នះពានកីឡាករវ័យក្មេងបំផុតប្រចាំយុទ្ធនាការ

9 months ago​ | ដោយ V-Dr

ខ្សែបម្រើដ៏មានឥទ្ធិពល Luka Modric ដែលជាប្រធានក្រុមនៃក្រុមជម្រើសជាតិក្រូអាស៊ី បានឈ្នះពានរង្វាន់បាល់មាស សម្រាប់ការជាប់ជាកីឡាករឆ្នើមបំផុតប្រចាំយុទ្ធនាការ World Cup បើទោះបីស្ថិតក្នុងក្រុមចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបមួយ ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យក៏ដោយ។

Modric បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំចំនួន ៣លើក ក្នុងចំណោមការប្រកួត៧លើករបស់ក្រុមក្រូអាស៊ី ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែខ្សែបម្រើរបស់ក្លិប Real Madrid រូបនេះ មិនអាចបញ្ឈប់ក្រុមខ្លាំងបារាំង និងខ្សែប្រយុទ្ធទើបតែរៈ Kylian Mbappe វ័យ១៩ឆ្នាំបានឡើយ។ តារាឆ្នើមរបស់ក្លិប Paris Saint-Germain រូបនេះ បានឈ្នះពានកីឡាករឆ្នើមវ័យក្មេងបំផុតប្រចាំយុទ្ធនាការ ក្រោយពីបានរកគ្រាប់បាល់ទី៤ របស់គេក្នុងព្រឹត្តិការណ៍នេះក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលបារាំង បានយកឈ្នះក្នុងលទ្ធផល ៤-២។

ប្រធានក្រុមនៃក្រុមជម្រើសជាតិបែលហ្ស៊ិក Eden Hazard បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងការប្រជែងពានបាល់មាស ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ដែលក៏រកបានគ្រាប់បាល់ទី៤ របស់គេនៃយុទ្ធនាការនេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។

អ្នកចាំទី Thibaut Courtois របស់បែលហ្ស៊ិក បានឈ្នះពានស្រោមដៃមាស សម្រាប់ការជាប់ជាអ្នកចាំទីឆ្នើមបំផុត។ បើទោះបី Griezmann និង Mbappe សុទ្ធសឹងរកបានគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែ ខ្សែប្រយុទ្ធ Harry Kane របស់អង់គ្លេស បានឈ្នះពានស្បែកជើងមាស សម្រាប់ការរកបានគ្រាប់បាល់ច្រើនជាងគេចំនួន៦គ្រាប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.