v9
V9BET

បារាំង លើកពាន World Cup ជាលើកទី២ ក្រោយពីឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ

7 months ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឈ្នះពាន World Cup ជាលើកទី២ កាលពីថ្ងៃអាទិត្យ ខណៈដែលការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមក្រូអាស៊ី ក្នុងការលើកពានជាលើកទី១ របស់ពួកគេ។

ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅដើមតង់ទី១ ក្រុមកីឡាកររបស់បារាំង បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ខណៈដែលខ្សែប្រយុទ្ធ Antoine Griezmann ដែលទទួលបានបាល់ប៉េណាល់ទី ១គ្រាប់ ក្រោយពីការត្រួតពិនិត្យដោយវីដេអូជំនួយការអាជ្ញាកណ្តាល ខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe សុទ្ធសឹងរកបានគ្រាប់បាល់ដូចគ្នា។ ខ្សែប្រយុទ្ធ Ivan Perisic និង Mandzukic បានរកគ្រាប់បាល់វាយបកវិញសម្រាប់ក្រុមក្រូអាស៊ី ដែលបានបញ្ចប់ដោយចាញ់ ប៉ុន្តែ មានមោទនភាព ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ក្នុងការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី១ របស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

វាបានក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត ចាប់តាំងពីក្រុមជម្រើសជាតិអង់គ្លេស បានផ្តួលក្រុមអាល្លឺម៉ង់ ខាងលិច ៤-២ ក្រោយពីនាទីបន្ថែម ១៥នាទី ២ដង កាលពីឆ្នាំ១៩៦៦ និងជាវគ្គផ្តាច់ព្រ័ត្រមានគ្រាប់បាល់ច្រើនបំផុតក្នុងម៉ោងធម្មតា ចាប់តាំងពីក្រុមជម្រើសជាតិប្រេស៊ីល បានផ្តួលក្រុមជម្រើសជាតិស៊ុយអែត ក្នុងលទ្ធផល ៥-២ កាលពីរយៈពេល ៦០ឆ្នាំមុន។ ក្រោយពីត្រូវបានលើកបោះចុះឡើងដោយកីឡាកររបស់លោកបន្ទាប់ពីការប្រកួតក្រោមដំណក់ទឹកភ្លៀង លោក Didier Deschamps គ្រូបង្វឹករបស់បារាំង បានឲ្យដឹងថា៖ «ពិតណាស់អស្ចារ្យណាស់។ វាជាក្រុមវ័យក្មេងមួយដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលលលើពិភពលោក។ ម្ចាស់ជើងឯកខ្លះមានវ័យត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.