v9
V9BET

បែលហ្សិកផ្តួលអង់គ្លេស ២:0 ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ World Cup ២០១៨ នេះ

1 year ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចប់យុទ្ធនាការប្រកួត World Cup ២០១៨ នៅប្រទេសរុស្ស៊ីដោយការបរាជ័យ ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិកនៅកីឡាដ្ឋាន St Petersburg ដែលមានន័យថាក្រុមតោកំណាចអង់គ្លេសបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤។

គ្រូបង្វឹកលោក Gareth Southgate​ របស់ក្រុមអង់គ្លេស មិនអាចវិលត្រឡប់មកវិញពីភាពអស់សង្ឃឹមនៃការខកចិត្ត កាលពីថ្ងៃពុធ ប្រឆាំងនឹងក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុងមូស្គូទេ ប៉ុន្តែការប្រកួតនេះនៅតែជាការប្រកួតដ៏គួរឱ្យចាប់ចិត្តមួយសម្រាប់អង់គ្លេស។

Thomas Meunier របស់បែលហ្សិកបានរកគ្រាប់បាល់នាំមុខមុន នៅត្រឹម តែរយៈពេល ៤នាទីប៉ុណ្ណោះ ខណៈអ្នកចាំទី Jordan Pickford មិនអាចជួយសង្គ្រោះបាល់បាន។ ចូលមកដល់តង់ទី២ ខ្សែបម្រើ(Play Maker)របស់ ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានបន្ថែមគ្រាប់បាល់នាំមុខក្នុងលទ្ធផល ២:0 នៅនាទីទី៨២ មុនបញ្ចប់ការប្រកួត។

ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku បានខកខានឱកាស ២ដងក្នុង ការរកគ្រាប់បាល់ប្រជែងតំណែងស្បែកជើងមាស ខណៈខ្សែប្រយុទ្ធអង់គ្លេស កីឡាករ Harry Kane កំពុង ជាបេក្ខភាពឈានមុខគេ ដោយអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូត ៦គ្រាប់ហើយ ខណៈកីឡាករបារាំង Antoine Griezmann និង Kylian Mbappe ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីបីគ្រាប់ និងត្រៀមប្រជែង សម្រាប់ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ជាមួយក្រុមក្រូអាតនាទីក្រុងម៉ូស្គូ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.