v9
V9BET

អាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន លោក Pitana នឹងធ្វើជាអាជ្ញាកណ្តាលវគ្គផ្តាច់ព្រ័ត្រ

1 year ago​ | ដោយ V-Dr

លោក Nestor Pitana សញ្ជាតិអាហ្សង់ទីន នឹងធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិបារាំង និងក្រូអាស៊ី។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA កាលពីថ្ងៃព្រហស្បតិ៍។

លោក Pitana អតីតតួកុនម្នាក់ដែលបានធ្វើជាអាជ្ញាកណ្តាល ៤ប្រកួតរួចជាស្រេច ក្នុងរាប់បញ្ចូលទាំងការប្រកួតបើកឆាករវាងក្រុមម្ចាស់ផ្ទះរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត និងការប្រកួតវគ្គ ៨ក្រុមចុងក្រោយរវាងក្រុមបារាំង និងអ៊ុយរូហ្គាយនោះ នឹងត្រូវទទួលការងារកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ នាកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ។

លោកនឹងមានមន្ត្រីកីឡាសញ្ជាតិអាហ្សង់ទីន ២នាក់ផ្សេងទៀតគឺលោក Hernan Maidana និង Juan Pablo Belatti ធ្វើជាជំនួយការអាជ្ញាកណ្តាល ខណៈដែលលោក Bjorn Kuipers will សញ្ជាតិហូឡង់ នឹងធ្វើជាមន្ត្រីអាជ្ញាកណ្តាលទី៤ ដោយគាំទ្រដោយបុរសសញ្ជាតិហូឡង់ម្នាក់ទៀតគឺលោក Erwin Zeinstra។ ក្រៅពីធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងពេលក្រុមបារាំង ទទួលជ័យជម្នះលើអ៊ុយរូហ្គាយ លោក Pitana ក៏បានធ្វើជាអាជ្ញាកណ្តាលក្នុងពេលក្រុមជម្រើសជាតិក្រូអាស៊ី ផ្តួល ដាណឺម៉ាក ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយការស៊ុតបាល់ប៉េណាល់ទីផងដែរ។

ការប្រកួតផ្សេងទៀតរបស់បុរសវ័យ ៤៣ឆ្នាំរូបនេះ ក្នុងប្រទេសរុស្ស៊ី គឺក្នុងពេលក្រុមជម្រើសជាតិស៊ុយអែត យកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ៣-០ ក្នុងការប្រកួតវគ្គចែកពូល៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.