v9
V9BET

អង់គ្លេស និងបែលហ្ស៊ិក សម្លឹងរកការចាកចេញពី World Cup ក្នុងចំណាត់ថ្នាក់ខ្ពស់ដូចគ្នា

9 months ago​ | ដោយ V-Dr

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទទួលស្គាល់ថា ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុង World Cup គឺជាការប្រកួតមួយដែលមិនមានក្រុមណាចង់លេងឡើយ ប៉ុន្តែការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ីក នឹងផ្តល់នូវឱកាសក្នុងការបញ្ចប់ក្នុងយុទ្ធនាការនេះ ដោយជ័យជម្នះ។

ការរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី ក្រោយពីនាទីបន្ថែម ១៥នាទី ២ដង បានរារាំងមិនឲ្យអង់គ្លេស ធ្វើដំណើរទៅប្រជែងដណ្តើមពាន World Cup ជាលើកទី២ ដោយត្រូវធ្វើការប្រកួតលួងចិត្តជាមួយនឹងក្រុមបែលហ្ស៊ិក ជំនួសវិញ។ ក្រុមរបស់លោក Roberto Martinez ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង ១-០ ក្នុងវគ្គ ៤ក្រុមចុងក្រោយនោះ បានបញ្ចប់ដោយឈរលេខ១ ក្នុងពូល G ពីលើក្រុមអង់គ្លេស ក្រោយពីគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Adnan Januzaj បានកាត់សេចក្តី ក្នុងការប្រកួតនៅទីក្រុង Kaliningrad។

ក្នុងការប្រកួតនោះ គ្រូបង្វឹកទាំង២ បានផ្លាស់ប្តូរកីឡាករជាច្រើនក្នុងជម្រើសទាំង ១១នាក់ដំបូងរបស់លោក ហើយការផ្លាស់ប្តូរដូចគ្នានេះ អាចនឹងធ្វើឡើងម្តងទៀតក្នុងទីក្រុង Saint Petersburg ស្របពេលកីឡាករបម្រុងជាច្រើនអាចនឹងចូលលេងក្នុងជម្រើសដំបូង។ លោក Southgate ដែលក្រុមរបស់លោកបានទទួលការកោតសរសើរចំពោះការសាមគ្គីភាពរបស់ពួកគេក្នុងនាមជាប្រទេសមួយនោះ បានឲ្យដឹងថា៖ «រឿងដ៏ស្មោះត្រង់បំផុតនោះគឺថា វាមិនមែនជាការប្រកួតមួយដែលក្រុមណាមួយចង់លេងឡើយ»។ ប៉ុន្តែ លោកបានបញ្ជាក់ថា វានឹងមិនរារាំងការសម្លឹងឆ្ពោះទៅមុខរបស់អង់គ្លេសឡើយ ខណៈដែលពួកគេនឹងសម្លឹងរកការបញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏ល្អបំផុត ចាប់តាំងពីពួកគេបានឈ្នះពាននេះក្នុងឆ្នាំ១៩៦៦៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.