v9
V9BET

ក្រូអាស៊ី ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី១ ខណៈអង់គ្លេស បន្តការឈឺចាប់

7 months ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានឈានទៅប្រកួត World Cup ជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីថ្ងៃពុធ ដែលនាំឲ្យមានការអបអរយ៉ាងខ្លាំងក្លាក្នុងទីក្រុងម៉ូស្គូ និងនៅទីក្រុង Zagreb ក្រោយពីគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម ១៥នាទី ២ដងរបស់ខ្សែប្រយុទ្ធ Mario Mandzukic បានធ្វើឲ្យការឈឺចាប់អស់រយៈពេលជាច្រើនទសវត្សរ៍របស់អង់គ្លេស នៅតែបន្ត ដើម្បីឈានទៅជួបក្រុមបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រុមក្រូអាស៊ីរបស់តារាឆ្នើម Luka Modric បានបណ្តោយឲ្យមានគ្រាប់បាល់នាំមុខមុនត្រឹមតែនាទី ទី៥ ដោយសារតែស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អរបស់ខ្សែការពារ Kieran Trippier ប៉ុន្តែ បានវាយបកវិញតាមរយៈគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Ivan Perisic និង Mandzukic ដើម្បីទទួលជ័យជម្នះក្នុងការប្រកួតដ៏តានតឹងមួយក្នុងលទ្ធផល ២-១ ពីមុខអ្នកគាំទ្រចំនួន៧៨០០០នាក់ នាកីឡដ្ឋាន Luzhniki។ តាមរយៈការយកឈ្នះលើក្រុមយុវជនរបស់លោក Gareth Southgate ក្រូអាស៊ី ដែលជាប្រទេសមួយមានប្រជាជនត្រឹមតែជាង៤លាននាក់នោះ បានធ្វើល្អប្រសើរជាងកំណត់ត្រាកាលពីមុនរបស់ពួកគេកាលពីឆ្នាំ១៩៩៨ ដោយនៅពេលនោះពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រទេសបារាំង។ ការបរាជ័យនេះ នឹងផ្តល់ការលំបាកក្នុងការទទួលយកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងសម្រាប់ការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ពួកគេ ក្នុងប្រទេសរុស្ស៊ី និងត្រូវតែមានអារម្មណ៍ថា ពួកគេស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅពេលដែលពួកគេបានរកគ្រាប់បាល់នាំមុខមុន។

កីឡាករល្អប្រចាំការប្រកួត Perisic របស់ក្រូអាស៊ី បានឲ្យដឹងថា៖ វាពិតជាការប្រកួតដ៏លំបាកមួយ យើងទាំងអស់គ្នាដឹងពីការមានឱកាសដូចគ្នា។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពិតជាសំខាន់ណាស់សម្រាប់ប្រទេសដ៏តូចដូចជាក្រូអាស៊ី

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.