v9
V9BET

គ្រាប់បាល់តែតរបស់ Umtiti ជួយឲ្យបារាំង បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៏ World Cup 2018

7 months ago​ | ដោយ V-Dr

គ្រាប់បាល់បញ្ចូលទីនៅនាទីទី៥១ របស់ខ្សែការពារ Samuel Umtiti បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង ឈានទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ តាមរយៈការដណ្តើមបានជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ៏ស្វិតស្វាញមួយ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ។

ក្រុមរបស់លោក Didier Deschamps នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ឬក្រូអាស៊ីក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនេះ ខណៈដែលបារាំង សម្លឹងរកការលើកពាននេះ ជាលើកទី២ ក្រោយពីបានឈ្នះនៅលើទឹកដីខ្លួនឯង កាលពីឆ្នាំ១៩៩៨។ ក្នុងការប្រកួតមួយ ដែលបានប្រើប្រាស់បច្ចេកទេសជាងការធ្វើឲ្យរបួសលើដៃគូនោះ វាត្រូវបានកាត់សេចក្តីដោយគ្រាប់បាល់តែ ១គ្រាប់ ខណៈដែលគ្រាប់បាល់តែតបញ្ចូលទីរបស់ Umtiti ពីការបញ្ជូនបាល់ចេញពីជ្រុងរបស់ Antoine Griezmann គ្រប់គ្រាន់ក្នុងការកាត់សេចក្តីតែម្តង។

លោក Deschamps ដែលបានដឹកនាំក្រុមរបស់លោកទៅវគ្គផ្តាច់ព្រ័ត្រនៃ Euro ឆ្នាំ២០១៦ និងជាប្រធានក្រុមរបស់បារាំង ក្នុងពេលលើកពាន World Cup ឆ្នាំ១៩៩៨ នោះ បានសម្តែងនូវការរីករាយយ៉ាងខ្លាំង។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងបានបង្ហាញពីឥរិយាបថ និងស្មារតី។ វាពិតជាលំបាកណាស់សម្រាប់យើងនៅរាត្រីនេះ។ យើងបានធ្វើការងារយ៉ាងលំបាកលើតំបន់ការពារ យើងត្រូវតែដណ្តើមយកការមានប្រៀបបន្តិចលើការវាយបករហ័ស ប៉ុន្តែ សូមអបអរសាទរដល់កីឡាករ និងបុគ្គលិករបស់ខ្ញុំ»។

ជាមួយគ្នានេះ លោក Roberto Martinez គ្រូបង្វឹកនៃក្រុមជម្រើសជាតិបែលហ្ស៊ិក បានឲ្យដឹងថា៖ «ជាអកុសល្យសម្រាប់យើង ភាពផ្សេងគ្នា គ្រាប់បាល់តែ ១គ្រាប់។ ការប្រកួតនេះ ពិតជាប្រកៀកប្រកិត និងតានតឹង ហើយវាត្រូវបានកាត់សេចក្តីដោយការមានសំណាងបន្តិចនៅពីមុខទី»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.