v9
V9BET

Buffon: ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ប្រសិន Ronaldo ចូលរួមជាមួយក្រុម Juventus

12 months ago​ | ដោយ V-Dr

ក្រុម Paris Saint-Germain ទើបនឹងបានបង្ហាញវត្តមានសមាជិកថ្មីរបស់ពួកគេនៅក្នុងក្រុមគឺកីឡាករអ្នកចាំទីជើងចាស់ Gianluigi Buffon កាលពីថ្ងៃចន្ទ ស្របពេលអ្នកចាំទីអ៊ីតាលីរូបនេះបាននិយាយថាគាត់នឹងមិនមានការភ្ញាក់ផ្អើលទេប្រសិនបើកីឡាករ Cristiano Ronaldo ចូលលេងក្រុម Juventus ។

Buffon ចាកចេញពីក្រុម Juventus នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់(Free Transfer) អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានបានពន្យល់បញ្ជាក់ក្នុងបទសម្ភាសន៍ មួយជាមួយទូរទស្សន៍ Sky Sport ថា: ខ្ញុំមិនមានការភ្ញាក់ផ្អើលឡើយដែលបានឃើញ Ronaldo ចូលរួមជាមួយក្លឹប Juventus។ វានឹងធ្វើឱ្យខ្ញុំសប្បាយចិត្តព្រោះវាជាអ្វីដែលក្រុម Juventus ត្រូវការហើយពួកគេត្រូវស្វែងរកសមាជិកថ្មី ដើម្បីពង្រឹងក្រុមឡើងវិញបន្ថែមទៀត

ប្រសិនការចុះហត្ថលេខានាំយក Ronaldo មករួមក្រុម Juventus បានជោគជ័យស្របពេល នឹងការចាកចេញរបស់លោក Buffon នឹងត្រូវបានគេមើលឃើញថាជាការអកុសលសម្រាប់អ្នកចាំទីវ័យ ៤0ឆ្នាំរូបនេះដែលមិនមានសំណាងបានរួមក្រុមជាមួយគ្នា ប៉ុន្តែអតីតអ្នកចាំទី Parma បានបដិសេធថា: មិនមានរឿងរំខាននិងប៉ះពាល់ដល់អារម្មណ៏ខ្ញុំទេ។ គាត់បានស៊ុតបាល់បញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រនិងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកំលុងវត្តមានរបស់ខ្ញុំ ជាមួយ ក្រុមJuventus ហើយវានឹងក្លាយជារឿងដ៏ល្អដ៏អស្ចារ្យមួយសម្រាប់កីឡាបាល់ទាត់អ៊ីតាលី

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.