v9
V9BET

De Bruyne: បែលហ្សិកមានមហិច្ឆតាផ្តោតការលើកពាន World Cup ២០១៨ តែមួយប៉ុណ្ណោះ

7 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិបិសាចទឹកក្រូចបែលហ្ស៊ិកបានរីករាយជាមួយការប្រកួត World Cup ដ៏អស្ចារ្យ រហូតមកដល់ពេលនេះ ខណៈខ្សែបម្រើក្រុម Man.City កីឡាករ Kevin De Bruyne បានបញ្ជាក់យ៉ាងច្បាស់ថា: ក្រុមមានមហិច្ឆតា និងគិតដល់ការលើកពាន World Cup ២០១៨ ជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសរុស្សី

គ្រូបង្វឹកលោក Roberto Martinez បានកំពុងជួយដល់កីឡាករបាល់ទាត់ប៊ែលហ្ស៊ិក ដែលមានទេពកោសល្យ នូវសក្តានុពលរបស់ពួកគេនៅលើឆាកអន្តរជាតិ។ អតីតគ្រូបង្វឹកក្រុម Everton បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា: យើងមានមហិច្ឆតាខ្លាំងណាស់ហើយគិតតែពីការឈ្នះ World Cup ប៉ុណ្ណោះ។ ការប្រកួត World Cup មិនកើតឡើងជារៀងរាល់ថ្ងៃទេអ្នកត្រូវលេងនៅក្នុងក្រុម។ ប្រហែលជាពីរឬបីដងនៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកមានសំណាង។ ខ្ញុំមិនមានអារម្មណ៍ថាមានសម្ពាធទេ ប៉ុន្តែខ្ញុំពិតជារំភើបណាស់ក្នុងការលេងនៅក្នុងការប្រកួតពិសេសមួយ

ថ្លែងពីកីឡាករ De Bruyne លោក Martinez បាននិយាយថាៈ រូបគេបានជួយខ្លួនឯង និងក្រុមជម្រើសជាតិច្រើនបំផុត ដូចដែលរូបគេបានជួយក្រុម Man.City របស់លោក Pep Guadiola ខណៈដែលវីរបុរសក្រុមជម្រើសជាតិបារាំង Thierry Henry កំពុងទទួលការងារជាជំនួយការរបស់លោកនោះ

Debruyne មានជំនឿថាជំនួយការផ្ទាល់របស់លោកគឺThierry Henry ពិតជាមានឥទ្ធិពល ដល់ ក្រុមបែលហ្សិក ក្នុងជំនួបនៅកីឡាដ្ឋានSaint Peterburg នាថ្ងៃទី១១កក្កដា វេលាម៉ោង១រំលងអធ្រាត បើទោះបីជារូបគេត្រូវទទួល ការងារដឹកនាំក្រុមប្រឈមនិងក្រុមជម្រើសជាតិរបស់ខ្លួនយ៉ាងណាក៏ដោយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.