v9

Ronaldo កំពុងឆ្លៀតពេលលំហែកាយជាមួយក្រុមគ្រួសារនៅប្រទេសក្រិច

3 months ago​ | ដោយ V-Dara

នៅសប្តាហ៍នេះ Cristiano Ronaldo បានឆ្លៀតពេលទៅសម្រាកលំហែកាយ ជាមួយក្រុមគ្រួសារនៅតំបន់ Costa Navarino។ វាគឺជារមណីយដ្ឋានដ៏ប្រណិតមួយនៅភាគនិរតីប្រទេសក្រិចនៃតំបន់ Peloponnese ដើម្បីកាត់បន្ថយពាក្យចចាមអារ៉ាមជុំវិញអនាគតមិនទាន់ច្បាស់លាស់របស់ខ្លួនជាមួយនឹងក្រុមអធិរាជស Real Madrid នោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា Ronaldo និងក្រុមគ្រួសាររបស់គាត់បានមកដល់ព្រលានយន្តហោះដែលនៅជិតរមណីយដ្ឋាន ហើយបន្ទាប់មកបានផ្លាស់ទៅតាំងទីលំនៅដោយឧទ្ធម្ភាគចក្រនៅកន្លែងមានសុវត្ថិភាពពិសេសដើម្បីធានាភាឯកជនរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ គាត់និងដៃគូមិនទាន់រៀបការ ប៉ុន្តែមានកូនភ្លោះរួមគ្នាគឺនាង Georgina Rodriguez និងកូនប្រុសកុមារា Cristiano Junior ត្រូវបានផ្តិតរូបភាពនៅលើឆ្នេរខ្សាច់មាត់សមុទ្រនិងតារាងតីនីស ទោះបីជាមិនទាន់បានទទួលសំណើរពីក្រុម Juventus នៅឡើយប៉ុន្តែ សម្រាប់ Ronaldo ក្តី ក៏សារព័ត៌មានអ៊ីតាលី និងព័រទុយហ្គាល់បានចុះផ្សាយថាៈ ក្រុមជើងឯក SerieA មានឆន្ទៈក្នុងការផ្តល់តម្លៃពលកម្មឱ្យរូបគេនៅទឹកប្រាក់ ៣០លានអឺរ៉ូក្នុងមួយរដូវកាល។

បើប្រៀបធៀបទៅនឹងតម្លៃដែលទទួលបាននាពេលបច្ចុប្បន្ននេះគឺថ្លៃជាងខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ក្រុមកីឡាករ Gonzalo Higuain ដល់ទៅ ៤ដងឯណោះ។ ហើយប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ Ronaldo នឹងមិនត្រឹមតែជាអ្នកលេងដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្លឹបប៉ុណ្ណោះទេ ថែមទាំងនៅក្នុងលីកទាំងមូលទៀតផង។ ហេតុផលទាំងនេះបានកើតឡើងដោយសារតែស្ថានភាពផ្ទាល់ខ្លួនដែល Ronaldo មិនចង់រស់នៅក្នុងរដ្ឋធានីអេស្ប៉ាញនោះទេ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មានវ័យ ៣៣ឆ្នាំរូបនេះ មិនទាន់មានពេលឈប់សំរាកបានច្រើននៅឡើយទេគិតចាប់តាំងពីក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីអតីតកីឡាករក្រុម Man.United រូបនេះបានដឹកនាំក្រុមម្ចាស់ជើងឯក Euro ២០១៦ ព័រទុយហ្គាល់បន្តយុទ្ធនាការធ្វើដំណើរផ្សងព្រេងក្នងព្រឹត្តិការណ៏ World Cup ២០១៨ ប៉ុន្តែជាលទ្ធផលបានហាលអាវបញ្ចប់ក្នុងវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់ក្រុមអ៊ុយរូហ្គាយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ ​marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.