v9
V9BET

ក្លឹប Paris Saint Germain នាំយកអ្នកចាំទីជើងចាស់ Buffon ពីក្រុម Juventus

11 months ago​ | ដោយ V-Dr

ក្លឹបជើងឯក Ligue1 បារាំង Paris St-Germain បានចុះហត្ថលេខានាំយកអតីតអ្នកចាំទីក្រុមស្រ្តីជរា Juventus និងអុីតាលី Gianluigi Buffon ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន(Free Transfer)។ កីឡាករជើងចាស់ Buffon រូបនេះបានចាកចេញពីក្រុម Juventus នៅចុងបញ្ចប់នៃរដូវកាលចុងក្រោយ(២០១៧-២០១៨)ក្រោយចំណាយ រយៈពេលរហូតដល់ទៅ ១៧ឆ្នាំនៅជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin ជាមួយការបង្ហាញខ្លួនបាន ៦៥៦ដង។

Buffon ធ្លាប់បានជួយជ្រោមជ្រែងក្រុមឈ្នះពានលីកកំពូលអ៊ីតាលី Serie A ចំនួន ៩ដងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយនឹងម្ចាស់ជើងឯកបារាំងជាមួយនឹងជម្រើសសម្រាប់រយៈពេល ១២ខែបន្ថែមទៀត។

ស្ថិតនៅក្នុងវ័យរាងជ្រេបន្តិចទៅហើយពោលគឺ ៤0ឆ្នាំ Buffon បានប្រាប់បណ្តាញសារពត៌មាននឹងត្រូវបានដកស្រង់ដោយ BBC ថាៈ ខ្ញុំដឹងថាក្តីសុបិន្តរបស់ PSG និងអ្នកគាំទ្រនៅក្នុងចិត្តរបស់ពួកគេ។ខ្ញុំនឹងនាំយកថាមពលរបស់ខ្ញុំទាំងអស់ ព្រមទាំងបទពិសោធន៏ដែលធ្លាប់ឆ្លងកាត់ ព្រមទាំងបំណងប្រាថ្នារបស់ខ្ញុំដើម្បីជួយក្លិបថ្មី សម្រេចបាននូវគោលដៅដ៏អស្ចារ្យ ដែលបានកំណត់សម្រាប់ពេលអនាគត។ អតីតអ្នកចាំទីក្រុម Parma បានបន្តថាៈ ជាលើកដំបូងនៅក្នុងអាជីពដែលខ្ញុំនឹងចាកចេញពីប្រទេសជាមួយមហិច្ឆតានេះ អាចជំរុញឱ្យខ្ញុំសម្រេចចិត្ត

ក្រោយពីជួយក្រុមឈ្នះពានលីកកំពូលអ៊ីតាលី ៧ឆ្នាំជាប់គ្នាចុងក្រោយ Buffon បានបញ្ចប់អាជីពរបស់គាត់ជាមួយក្រុម Juventus។ ព្រមទាំងទំនាក់ទំនងជាមួយគ្រូបង្វឹកថ្មីរបស់ក្លឹប PSG លោក Thomas Tuchel នៅឯកីឡាដ្ឋាន Parc des Princes Buffon អាចនិងត្រូវប្រជែងជម្រើសអ្នកចាំទីដៃទី១ជាមួយកីឡាករ Alphonse Areola ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.