v9

ស្អាតណាស់ Free-kick របស់ Ronaldo យប់មិញ ធ្វើឲ្យ​ព័រ​ទុយ​ហ្គាល់ វាយ​បក​តាម​ស្មើ អេ​ស្ប៉ាញ

1 month ago​ | ដោយ Jerry Jr

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ដណ្តើម​បាន​លទ្ធផល ៣-៣ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​ព្រឹត្តិការណ៍ World Cup កាល​ពី​ថ្ងៃ​សុក្រ​។

តារាឆ្នើម Ronaldo របស់​ក្លិប Real Madrid បាន​ស៊ុត​បាល់​ពិន័យ Free-kick ​នៅនាទី ទី​៨៨ យ៉ាង​ល្អ ដើម្បី​ដណ្តើម​បាន​១​ពិន្ទុ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​នៅ​តង់​ទី​២ ពី​សំណាក់​កីឡាករ Nacho បាន​ជួយ​ឲ្យ​អេ​ស្ប៉ាញ​ នាំមុខ​ក្នុងលទ្ធផល ៣-២។

គ្រាប់​បាល់​តាម​ស្មើ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់ Ronaldo បាន​បំពេញ​ការ​វាយ​បក​​មួយ ដែល​បាន​កើត​ឡើង ក្រោយពី​រយៈពេល​ដ៏​ជ្រួល​ច្របល់​មួយ ដែល​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​នៃក្រុម​អេ​ស្ប៉ាញ​លោក Julen Lopetegui ត្រូវ​បាន​បណ្តេញ​ចេញ ហើយ Fernando Hierro ត្រូវ​បាន​តែង​តាំង​ជំនួស​វិញ​។

នៅ​មុន​នេះ​បន្តិច Ronaldo បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​២​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុមម្ចាស់​ជើងឯក​ទ្វីប​អឺ​រ៉ុប​មួយ​នេះ មាន​គ្រាប់​បាល់​នាំមុខ នៅមុន​ពេល Diego Costa បាន​ជួយ​ឲ្យ​ក្រុម​អេ​ស្ប៉ាញ តាម​ស្មើ​វិញ ក្នុង​ការ​ប្រកួត​ដ៏​រំភើប​មួយ​ក្នុង​ទីក្រុង Sochi​។

ប៉ុន្តែ បន្ទាប់​មក Ronaldo បាន​ទទួល​បាន​ពិន័យ Free-kick ដើម្បី​ស៊ុត​បាល់ពី​ចម្ងាយ​​រំ​លង​ជញ្ជាំង​ការ​ងារ និង​បាន​ចូល​ក្នុង​សំណាញ់​ទី​តែ​ម្តង ខណៈ​ដែល​​ប្រទេស​​ជិត​ខាង​ទាំង​២ ដណ្តើម​បាន​១​ពិន្ទុ​ដូចគ្នា​ក្នុង​ការ​ប្រកួត​ពូល B តែម្តង​៕

អត្ថបទដោយ៖ Cambosport
ប្រភព​ព័ត៌​មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.