v9

លោក Lopetegui: មិ្សលមិញជាថ្ងៃទុក្ខសោកបំផុត ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដ៏រីករាយ

1 month ago​ | ដោយ V-Dara

ក្រោយការបណ្តេញចេញពីតួនាទីអ្នកចាត់ការក្រុមជម្រើសជាតិអេស្បាញ ១ថ្ងៃមុន មុនពេលព្រឹត្កការរណ៏ World Cup ២០១៨ ចាប់ផ្តើមដ៏គួរអោយភ្ញាក់ផ្អើល សម្រាប់លោក Julen Lopetegui ប៉ុន្តែកាលពីថ្ងៃព្រហស្បត្ត៏ម្សិលមិញនេះ ក្រុមអធិរាជស Real Madrid បានតែងតាំងរូបលោកជាគ្រូបង្វឹកថ្មីរបស់ក្រុម Los Blancos សម្រាប់ដឹកនាំក្លឹបនៅកីឡាដ្ឋាន Estadio Santiago Bernabeu រដូវកាលថ្មី(២០១៨-២០១៩)ខាងមុខនេះ ។

ប្រភពពត៌មាន Marca របស់អេស្បាញបានដកស្រង់សម្តីលោក Lopetegui ក្នុងនាមជាគ្រូបង្វឹកតែងតាំងថ្មីរបស់ក្លិប Real Madrid មានខ្លឹមសារថាៈ កាលពីម្សិលមិញគឺជាថ្ងៃដ៏សោកសៅបំផុតនៃជីវិតរបស់ខ្ញុំ តាំងពីមរណភាពរបស់ម្តាយខ្ញុំ ប៉ុន្តែនេះគឺជាថ្ងៃដែលសប្បាយបំផុត។ ខ្ញុំសង្ឃឹមថានឹងមិនមានអារម្មណ៍រំជួលចិត្តខ្លាំងនោះទេ ប៉ុន្តែខ្ញុំចង់អរគុណលោកប្រធាន និងក្លិប Real Madrid ចំពោះការជឿទុកចិត្តនិងការទទួលខុសត្រូវដែលខ្ញុំត្រូវបន្តធ្វើដោយការតាំងចិត្តប្រកួតប្រជែងនាពេលខាងមុខនេះ។ យើងនិងព្យាយាមរួមគ្នាកសាង និងពង្រឹងក្រុមដើម្បីអភិវឌ្ឍន៏ទម្រង់លេងរបស់យើងអោយឈានដល់កម្រិតកំពូលវិញ

អតីតគ្រូបង្វឹកក្លឹប Porto រូបនេះបានបន្តថាៈ ខ្ញុំស្មោះនិងមានការទទួលខុសត្រូវរបស់ខ្ញុំ ព្រោះនោះជាអ្វីដែលខ្ញុំធ្លាប់បានរៀននៅក្លឹប Real Madrid ដូច្នេះឥឡូវនេះវាដល់ពេលដែលត្រូវផ្តោតលើការងារប្រឈមនេះជាមួយការចាប់ផ្តើមធ្វើការនៅពេលនេះ

ថ្លែងដល់អតីតក្រុមជម្រើសជាតិអេស្បាញរបស់ខ្លួន អ្នកចាត់ការវ័យ ៥២ឆ្នាំរូបនេះបានបន្តថាៈ ខ្ញុំសង្ឃឹមថាយើងមានសំណាងដើម្បីឈ្នះការប្រកួត World Cup ព្រោះខ្ញុំនៅមានអារម្មណ៍ទទួលខុសត្រូវចំពោះក្រុមហើយមានមោទនភាពចំពោះពួកគេ។ ខ្ញុំគោរពកីឡាកររបស់ក្រុមជម្រើសជាតិ ហើយជារឿងល្អបំផុតដែលក្រុមអាចធ្វើបានដើម្បីឈ្នះពាន World Cup ហើយរូបខ្ញុំមានសុទិដ្ឋិនិយមចង់លើកពាន ក្របខណ្ឌកំពូលទ្វីបអឺរ៉ុប(Champion League) លើកទី៤ សម្រាប់រដូវកាល(២០១៨-២០១៩)ជាមួយក្រុម Real Madrid ផងដែរ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.