v9

រឿង សោភ័ណ្ឌ នាំយកខ្សែក្រវាត់ មកដល់កម្ពុជា ថ្ងៃអាទិត្យ តែជើងខ្លាំង៤នាក់ទៀត ត្រៀមប្រកួតនៅបារាំង

1 month ago​ | ដោយ V-Dara

អរសាទរ កីឡាករគុនខ្មែរកម្ពុជា បញ្ចប់បេសកកម្ម នៅប្រទេសបារាំង ដោយបានទទួលជ័យជំនះ ៣ នៅក្នុងការប្រកួតទាំង ៣លើក ដោយបានទទួលខ្សែក្រវ៉ាត់2 នឹងជើងពាន១។

កីឡាករ រឿងសុភ័ណ្ឌ នឹងវិលត្រឡប់ទៅដល់វាលយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃអាទិត្យទី១៧ មិថុនា វេលាម៉ោង ១០យប់

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បាននិយាយក្រោយបញ្ចប់ការប្រកួតថា៖ “ក្នុងនាមខ្ញុំបាទជាប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសបារាំង ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រវិស័យកីឡាគុនខ្មែរទាំងនៅប្រទេសបារាំងទាំងនៅប្រទេសកម្ពុជា, សូមថ្លែងអំណរគុណដល់ក្រសួងអបរំយុវជននឹងកីឡាកម្ពុជា, គណះកម្មធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធគុនខ្មែរកម្ពុុជា, នឹងសូមជូនពរដល់បងប្អូនខ្មែរទាំងអស់សូមជួបតែសេចក្ដីសុខនឹងសន្តិភាពជារៀងរហូត”។

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.