v9

អតីតគ្រូបង្វឹកប្រេស៊ីល Scolari ប្រាប់ឈ្មោះកីឡាករប្រេស៊ីលសំខាន់ម្នាក់ក្នុងព្រឹត្តការណ៏ World Cup ២០១៨

4 days ago​ | ដោយ V-Dara

លោក Luis Felipe Scolari អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានបានឱ្យដឹងថាសម្រាប់សមាសភាពកីឡាករប្រេស៊ីលដែមានវត្តមាននៅព្រឹត្តការណ៏ World Cup ហើយដែលអាចគាំទ្រតំបន់ប្រយុទ្ធបានច្រើនបំផុត និងប្រកបដោយទេពកោសល្យ នៅក្នុងក្រុមរបស់ប្រទេសប្រេស៊ីលគឺខ្សែបម្រើ-ការពារ Casemiro របស់ក្រុមអធិរាជស Real Madrid នេះតែម្តង។

លោក Scolari គឺជាអ្នកចាត់ការចុងក្រោយដែលដឹកនាំក្រុមប្រេស៊ីលក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2002 បានបន្តថាៈ កីឡាករដែលធ្វើឱ្យក្រុមប្រេស៊ីលមានទម្រង់លេងស៊ីសង្វាក់គ្នាមួយភាគធំនោះគឺ Casemiro នេះឯង ខណៈ Marcelo អាចមានឪកាសផ្តល់ការគាំទ្រដល់កីឡាករ Neymar និងកីឡាករដទៃទៀតដូចជា Jesus និង Fred, Coutinho ជាដើមដើម្បីមានឪកាសវាយលុកបានច្រើនបន្ថែមទៀត។

ទោះបីជាមានការអះអាងយ៉ាងនេះក្តី សម្រាប់លោក Scolari បានបង្ហាញខ្លួនជាលើកចុងក្រោយជាមួយក្រុមប្រស៊ីល និងបានជួបរឿងខកចិត្តបរាជ័យក្នុងលទ្ធផល៧-១ ចាញ់ក្រុមអាល្លឺម៉ង់នៅឯការប្រកួត World Cup ក្នុងនាមប្រេស៊ីល ជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៤កន្លងមកនេះជាមួយការបញ្ចប់ត្រឹមលេងរៀងទី៤ ។ គ្រូបង្វឹកប្រស៊ីលរូបនេះក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ចន្លោះឆ្នាំ ២០០៣-២០០៨ និងបានជួយក្រុមទទួលជើងឯករង(Runner Up )នៅឆ្នាំ២០០៤ ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77