v9

ភ្នាក់ងារកីឡាករ Martial បញ្ជាក់ថាកូនក្រុមរបស់ខ្លួនពិតជាចង់ចាកចេញពី Man.United មែន

2 months ago​ | ដោយ V-Dara

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Anthony Martial បានបញ្ជាក់ថាកូនក្រុមរបស់ខ្លួនចង់ចាកចេញពីក្រុម Manchester United នៅ រដូវក្តៅនេះ។ថ្លែងទៅកាន់កីឡាករ RMC Sport លោក Philippe Lamboley បាននិយាយថា Martial កីឡាករអន្តរជាតិបារាំងរូបនេះចង់ចាកចេញពីទឹកដី Old Trafford ដោយសារតែមិនមានជំនឿក្នុងការបង្ហាញវត្តមានលេងអោយក្លឹបបានទៀងទាត់តទៅទៀត ។

កីឡាករវ័យ ២២ឆ្នាំរូបនេះមិនសូវមានវត្តមានចូលលេងក្នុងយុទ្ធនាការរដូវកាល ២០១៧/២០១៨ ក្រោមការដឹកនាំរបស់លោក Jose Mourinho។ អតីតខ្សែប្រយុទ្ធក្រុម Monaco រូបនេះ បង្ហាញខ្លួនចំនួន ៣០ប្រកួត សម្រាប់ក្រុម Man.United រដូវកាលមុន ប៉ុន្តែគួរអោយខកចិត្ត ក្នុងចំណោមការប្រកួតនោះគឺរូបគេបង្ហាញខ្លួនជាកីឡាករបម្រុងរហូតដល់ទៅ ១២ប្រកួតឯណោះ។ ដោយសារតែការខ្វះខាតទម្រង់លេងមិនគ្រប់គ្រាន់របស់គាត់នៅក្រោមការបង្វឹករបស់លោក Jose Mourinho ធ្វើអោយកីឡាករវ័យ ២២ឆ្នាំរូបនេះមិនបានជាប់ឈ្មោះក្រុមជម្រើសជាតិបារាំងសម្រាប់ព្រឹត្តការណ៏ FIFA World Cup ២០១៨នេះ។

លោក Lamboley បានបន្ថែមទៀតថាការសម្រេចចិត្តក្នុងការស្នើសុំការផ្លាស់ប្តូរចេញពីក្លឹប Manchester United គឺជាការពិចារណាមួយ និង វាជាការសម្រេចចិត្តដែលយើងបានពិចារណាយ៉ាងប្រុងប្រយ័ត្ន។ស្របពេលជាមួយគ្នានោះវាច្បាស់ណាស់ថារូបគេស្ថិតនៅក្រោមកិច្ចសន្យាលេងអោយក្លឹបដូច្នេះយើងគោរពតាមការសម្រេចចិត្តរបស់ក្លឹបផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.