v9
V9BET

ចាន់ វឌ្ឍនាកា បដិសេធចំពោះព័ត៌មានដែលថា រូបគេនឹងទៅលេងនៅក្លិប Home United

11 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា បានចេញមុខមកបដិសេធ ចំពោះព័ត៌មាន ដែលថា រូបគេអាចនឹងទៅលេងឲ្យក្លិប Home United របស់សិង្ហបុរី ហើយការបដិសេធនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី Page ផ្លូវការរបស់ Home United បានបង្ហោះនៅលើ Instagram ថា ចាន់ វឌ្ឍនាកា និងកីឡាកររបស់អូស្ត្រាលី Isaka Cernak នឹងអាចមានម្នាក់បានលេងនៅក្លឹបរបស់ខ្លួន កាលពីពេលថ្មីៗនេះ។

ចាន់ វឌ្ឍនាកា ដែលទើបត្រូវបានក្លិប Pahang របស់ម៉ាឡេស៊ី បញ្ចប់កុងត្រានោះ បានសរសេរដបិសេធចំពោះព័ត៌មានទាក់ទងនឹងក្លិប Home United នៅលើ Page ផ្លូវការរបស់ខ្លួនថា៖ «ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថា ខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ ឬទៅធ្វើតេស្តនៅក្លិបណាទេ ហើយក៏មិនទាន់អូខេជាមួយក្លិបណានោះដែរ។ សូមបងប្អូនកុំយល់ច្រឡំ»។

ខ្សែប្រយុទ្ធជំនាញប្រើជើងឆ្វេង ពាក់លេខ១១រូបនេះ បានបន្ថែមថា៖ «ខ្ញុំអាចបង្ហើបបានយ៉ាងខ្លីថា ខ្ញុំកំពុងចរចាជាមួយក្លិបបរទេសពិតមែន ប៉ុន្តែមិនមែនក្លិបដែលបងប្អូន និងព័ត៌មានមួយចំនួនលើកឡើងនោះឡើយ»។

ចាន់ វឌ្ឍនាកា បានបន្តទៀតថា៖ «ខ្ញុំនឹងប្រកាស ជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ខ្ញុំនេះ នៅពេលណាការចរចាឈានដល់ការព្រមព្រៀង១០០%។ សូមអរគុណចំពោះការស្រលាញ់ និងការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នា មកលើរូបខ្ញុំ។ សូមប្រកបដោយសំណាងល្អ និងជោគជ័យទាំងអស់គ្នា»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.