v9
V9BET

ប្រាក់ ១៥០០០ដុល្លារ បានពីការរត់ពាក់កណ្តាលម៉ារ៉ាតុង ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

10 months ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននាំយកទឹកប្រាក់ចំនួន១៥០០ដុល្លារ បានពីការរ៉ៃអង្គាស ក្នុងការប្រកួតពាក់កណ្តាលប៉ារ៉ាតុងអន្តរជាតិ នៅសៀមរាប និងភ្នំពេញ យកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីរសៀលថ្ងៃអង្គារនេះ ដើម្បីឲ្យមន្ទីរពេទ្យមួយនេះ យកទៅជួយដល់កុមារក្រីក្រ នៅទាំងប្រទេសកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលជាអ្នកនាំយកថវិកាទៅប្រគល់ជូនដល់គ្រូពេទ្យ នៅមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា៖ «នៅថ្ងៃនេះឯកឧត្តមប្រធាន ថោង ខុន បានប្រគល់ភារកិច្ចឲ្យខ្ញុំនាំយកអំណោយសប្បុរសធម៌នានាចំនួន១៥០០០ដុល្លារ ដែលបានពីការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ កាលពីឆ្នាំ២០១៧ ចំនួន១០០០០ដុល្លារ និងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរ កាលពីឆ្នាំ២០១៧ ចំនួន៥០០០ដុល្លារ មកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា»។

លោកបានបន្តថា៖ «យើងទាំងអស់គ្នា មានក្តីសប្បាយរីករាយ ក្នុងការរួមចំណែកជួយទៅដល់សង្គមជាតិរបស់យើង ក៏ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍អំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយយើងទាំងអស់គ្នា មានកាតព្វកិច្ចក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសកីឡា ដែលជាវិស័យពាក់ព័ន្ធទៅនឹងសុខភាព ហើយយើងបានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាមន្ទីរពេទ្យកុមារ នៅអង្គរ និងមន្ទីរពេទ្យ រួមទាំងអង្គការសប្បុរសផ្សេងៗទៀត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.