v9

ក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីសម្រេចផ្លូវការ ជុំវិញការពិន័យ ​សមាជិក​ស្វាយរៀង​ សមាជិក​ទ័ពហើយ

2 months ago​ | ដោយ V-Dara

ក្រោយប៉ះទង្គិចគ្នាលក្ខណៈទ្រង់ទ្រាយធំលើទីលាន នាជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃទី០៣ ខែមិថុនា ក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីសម្រេចផ្លូវការ ជុំវិញការពិន័យលើសមាជិកក្រុមទាំងពីរ ដែលល្មើសនឹងក្រមសីលធម៌ និងក្រមវិន័យរបស់សហព័ន្ធហើយ ក្នុងនោះមានសមាជិកក្រុមព្រះខ័នរាជស្វាយរៀង ៧នាក់ និងសមាជិកក្រុមក្រសួងការពារជាតិ ២នាក់។

សូមរំឭកថា កាលពីថ្ងៃទី០៣ ខែមិថុនា ក្រុមព្រះខ័នរាជស្វាយរៀង បានបើកទ្វារផ្ទះទទួលក្រុមក្រសួងការពារជាតិ ហើយក្រោយក្រុមភ្ញៀវនាំមុខ ២-១ រហូតដល់នាទីចុងម៉ោង ស្រាប់តែមានការប៉ះទង្គិចគ្នា ដោយផ្ដើមចេញពីការប៉ះគ្នារវាងកីឡាករ ណុប តុលា និង Song Chihoon។ បន្ទាប់មកក៏មានការចូលទៅសម្របសម្រួលពីសមាជិកក្រុមទាំងពីរ តែលទ្ធផលមិនល្អនោះទេ ដោយផ្ទុយជាការវាយតប់គ្នាទៅវិញ។ ក្នុងហេតុការណ៍ដ៏អាក្រក់នោះ អាជ្ញាកណ្ដាលបានសម្រេចពិន័យកាតក្រហមកីឡាករក្រសួងការពារជាតិ ២នាក់ និងកីឡាករព្រះខ័នរាជស្វាយរៀង ២នាក់ឯណោះ។

ខាងក្រោមនេះ គឺសេចក្ដីសម្រេចរបស់ក្រុមគណៈកម្មការវិន័យ នៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា៖

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.