v9

Mayweather ឈរលេខ១ លើតារាងអ្នករកបានចំណូលខ្ពស់ជាងគេរបស់ Forbes

6 months ago​ | ដោយ V-Dara

កីឡាករប្រដាល់ Floyd Mayweather បានដណ្តើមយកចំណាត់ថ្នាក់លេខ១នៅលើបញ្ជីអត្តពលិករកបានចំណូលខ្ពស់ជាងគេបំផុតទាំង ១០០របស់ទស្សនាវដ្តី Forbes កាលពីថ្ងៃអង្គារ ប៉ុន្តែ មិនមានកីឡាការិនីរូបណាបានបង្ហាញខ្លួនក្នុងបញ្ជីនេះឡើយ។

ទស្សនាវដ្តី Forbes បានចេញផ្សាយថា Mayweather វ័យ ៤១ឆ្នាំ បានឈរក្នុងចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអ្នករកបានប្រាក់ចំណូលខ្ពស់ជាងគេបំផុត ក្រោយពីទទួលបានចំណូល ២៧៥លានដុល្លារអាមេរិក ពីការប្រកួតរបស់គេជាមួយនឹងតារាឆ្នើមយុទ្ធគុនចម្រុះ Conor McGregor កាលពីខែសីហា ឆ្នាំ២០១៧។ ជាមួយនឹងប្រាក់លើកទឹកចិត្តផ្សេងៗចំនួន ១០លានដុល្លារបន្ថែមទៀត Mayweather បានទទួលប្រាក់ចំណូលសរុប ២៨៥លានដុល្លារអាមេរិក នៅចន្លោះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីឡើងទៅឈរពីលើបេក្ខភាពលេខ២ នៅលើតារាង គឺតារាកីឡាបាល់ទាត់ដ៏ឆ្នើម Lionel Messi ដែលរកបានចំណូល ១១១លានដុល្លារអាមេរិក។

ប៉ុន្តែ ទោះបីជាយ៉ាងណា អត្តពលិកនារី មិនបានស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០០ ជាលើទី១ បើគិតចាប់តាំងពីទស្សនាវដ្តី Forbes បានចាប់ផ្តើមចេញផ្សាយពីចំណាត់ថ្នាក់របស់ខ្លួន។ តារាវាយកូនបាល់ដ៏ឆ្នើម Serena Williams ដែលកាលពីឆ្នាំមុនបានក្លាយជាកីឡាការិនីតែម្នាក់ក្នុងការបង្ហាញខ្លួនក្នុងចំណាត់ថ្នាក់លេខ៥១ ជាមួយនឹងចំណូល ២៧លានដុល្លារនោះ បានធ្លាក់ចេញពីចំណាត់ថ្នាក់នេះ ក្រោយបានសម្រាកពីកីឡា ដោយសារតែការផ្តល់កំណើតឲ្យកូនស្រីរបស់នាង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.