v9

កម្រងវីដេអូគ្រូបង្វឹក និងកីឡាករឆ្នើមបង្ហាញវត្តមានចុងក្រោយអោយក្លឹបសំណព្វនាឆ្នាំ២០១៨នេះ

6 months ago​ | ដោយ V-Dara

ចុងបញ្ចប់នៃរដូវកាល(២០១៧-២០១៨) នៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបមានគ្រូបង្វឹកកីឡាឆ្នើម ដែលល្បីល្បាញមួយចំនួនបានសម្រេចចិត្ត លាឈប់ និងចាកចេញពីក្លឹបបាល់ទាត់អាជីពរបស់ពួកគេ បន្ទាប់ពីបានចំណាយពេលច្រើន ជាង៥ឆ្នាំ និងមួយចំនួនទៀតមិនតិចជាង ១ទសវត្សទេ ដើម្បីលេងអោយក្លឹបក្នុងដួងចិត្តរបស់ខ្លួន។

ការចាកចេញពីក្លឹបរបស់ពួកគេបានបន្សល់ទុកនៅអនុស្សាវរីយ៏ដូចជាការឈ្នះពានរង្វាន់ធំៗជាច្រើន ទាំងពានកំពូលក្នុងស្រុក និងនៅក្រៅស្រុក សប្បាយរីករាយ ល្វីងជូរចត់ រួមនឹង ការសោកស្តាយអាលោះអាល័យ បន្ទាប់ពីការលះបង់ សម្រាប់ប្រិយមិត្តគាំទ្រ និងក្លឹបទំាងមូល មុនពេលចេញទៅស្វែងរកក្លឹបថ្មី។

ខាងក្រោមនេះគឺជាកំពូលគ្រូបង្វឹក និងកីឡាករឆ្នើមមួយចំនួនដូចជាៈ

១, លោក Arsene Wenger ដឹកនាំក្រុម Arsenal ពីឆ្នាំ១៩៩៦-២០០៨

២, អ្នកចាំទី Gianluigi Buffon លេងអោយក្រុម Juventus(២០០១-២០១៨)

៣, Andrea Iniesta លេងអោយក្រុមឈុតធំ Barcelona(២០០១-២០១៨)

៤, Fernando Torres លេងអោយ At.Madrid (១៩៩៥-២០០៧ & ២០១៥-២០១៨)

៥, Ricardo Kaka លេងអោយ AC.Milan(២០០៣-២០០៩) និង Orland Do City ២០១៤-២០១៨

៦, Michael Carrick លេងអោយ បិសចក្រហម Man.United (២០០៦-២០១៨)

៧, Thiago Motta លេងអោយក្រុម PSG (២០១២-២០១៨)

៨, កីឡាករ Yaya Toure លេងអោយក្រុម Man.City (២០១០-២០១៨)

សូមទស្សនាការបង្ហាញខ្លួនរបស់ពួកគេសម្រាប់ក្លឹបចំពោះមុខអ្នកគាំទ្រនាថ្ងៃចុងក្រោយដូចតទៅ:

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.