v9
V9BET

Buffon ស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅលេងនៅ Paris Saint Germain

1 year ago​ | ដោយ V-Dr

អ្នកចាំទីចាស់វស្សា Gianluigi Buffon កំពុងស្ថិតយ៉ាងប្រកៀកក្នុងការក្លាយជាអ្នកសមាជិកថ្មីរបស់ក្រុម Paris Saint-Germain ។ យោងតាមរបាយការណ៍ជា ច្រើននៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថាៈអតីតអ្នកចាំទីក្រុម ជម្រើសជាតិអ៊ីតាលី និង ក្លឹបស្រ្តីជរាJuventus រូបនេះនឹងផ្លាស់ទៅលេងនៅក្របខណ្ឌលីកកំពូលប្រទេសបារាំងជាមួយក្រុមជើងឯកLigue១សម្រាប់ពីររដូវកាលបន្ទាប់រហូតដល់ឆ្នាំ ២០២០ ។

Buffon បានសម្រេចចិត្តចូលនិវត្តន៍ក្រោយចំណាយពេលជិត២៧ឆ្នាំលេងអោយក្រមJuventus ប៉ុន្តែការផ្តល់នូវសំណើរដ៏ទាក់ទាញពីម្ចាស់ជើងឯកPSG នាំអោយអ្នកចាំទីមានវ័យ៤០ឆ្នាំរូបនេះ ផ្លាស់ប្តូរផែនការលាឈប់ពីបាល់ទាត់និងអាចបន្តអាជីព២ឆ្នាំចុងក្រោយបន្ថែមទៀត។ប្រសិនជាមានការផ្លាស់ប្តូរកើតឡើងជាផ្លូវការណ៏មែននោះតួនាទីរបស់Buffon អាចលេងជាកីឡាករបម្រុងច្រើនជាង ដោយយោងតាមសម្តីប្រនក្លឹបPSG លោក Nasser Al-Khelaïfiបាននិយាយកាលពីថ្ងៃអាទិត្យខណៈដែលកីឡាករអ្នកចាំទីជម្រើសជាតិបារាំង Areola គឺជាជម្រើសដំបូងហើយនៅរដូវកាលក្រោយ។

Buffonអ្នកចាំទីជើងចាស់រូបនេះបាននិយាយលាដល់មិត្តរួមក្រុម និង អ្នកគាំទ្រព្រមទំាងបានចូលរួមដង្ហែពាន ជាមួយក្រុមJuventus នៅចុងសប្ដាហ៍កន្លងទៅនេះបន្ទាប់ពីការបង្ហាញខ្លួនជាលើកចុងក្រោយក្នុងជំនួបនៅទីក្រុង Turin ជាមួយក្រុមSampdoria។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.