v9

ក្រុម អាណាចក្របៃតង យកឈ្នះក្រុម បងឆើត ទាំងលំបាកនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 កាលពីម្សិលមិញ

5 months ago​ | ដោយ V-Dara

ក្រុម អាណាចក្របៃតង ឆ្ពោះដំណើរទៅជួបក្រុម ឱម៉ាល់ FC នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម បងឆើត ដោយបាល់ Penalty កាត់សេចក្ដីក្នុងលទ្ធផល 2-2 (3-1) ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយ។

កាលពីម្សិលមិញដោយសារតែផ្ទៃមេឃមានសភាពមិនសូវល្អ ជាពិសេសមានភ្លៀងនិងផ្គររន្ទះខ្លាំងពេកការប្រកួតរវាងក្រុម អាណាចក្របៃតង និងក្រុម បងឆើត ត្រូវបានគណៈកម្មការពិភាក្សាគ្នាលើកទៅសប្ដាហ៍បន្ទាប់ ប៉ុន្ដែដោយសារតែទឹកចិត្តកីឡាករនិងអ្នកគាំទ្រចង់អោយការប្រកួតរវាងក្រុមទាំងពីរនេះចាប់ផ្ដើមទោះបីជាក្រោមដំណក់ទឹកភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ធ្វើអោយគណៈកម្មការសម្រេចចាប់ផ្ដើមការប្រកួតនេះតែម្ដងដើម្បីបំពេញបំណងរបស់ក្រុមទាំងពីរនិងអ្នកគាំទ្រទាំងសងខាង។

ការប្រកួតរវាងក្រុមទាំងពីរកាលម្សិលមិញនៅលើទីលានប្រកួត ក្រុមទាំងពីររាងពិបាកគ្រប់គ្រងបាល់បន្ដិចដោយសារតែមេឃភ្លៀងហើយមានទឹកដក់នៅលើទីលានធ្វើអោយការគ្រប់គ្រងបាល់ពិបាក។ ប៉ុន្ដែទំរង់លេងរបស់ក្រុមទាំងពីរកាលពីម្សិលមិញពិតជាល្អនិងល្អមើលមែនទែន ការសម្រុករបស់ក្រុមទាំងពីរបានវាយបកគ្នាទៅវិញទៅមករហូតដល់មានការសុតបញ្ចូលទីគូរប្រកួតរៀងៗខ្លួន។ ក្រុម អាណាចក្របៃតង កាលពីម្សិលមិញបានព្យាយាមសុតមកលើក្រុម បងឆើត ជាច្រើនលើកច្រើនសារ ប៉ុន្ដែគ្មានសំណាងសុតបញ្ចូលគ្រាប់មួយនេះបានច្រើនគ្រាប់ទល់តែសោះដោយក្រុម អាណាចក្របៃតង សម្រេចគ្រាប់បញ្ចូលទីបានតែពីរគ្រាប់តែប៉ុណ្ណោះ។ ក្រុមបងឆើត FC កាលពីម្សិលមិញទាំងអ្នកចាំទីនិងខ្សែការពារធ្វើការធ្ងន់មែនទែន ពួកគេពិតជាជួយសង្រ្គោះក្រុមពីការសុតរបស់ អាណាចក្របៃតង បានច្រើនគ្រាប់ហើយថែមទាំងវាយបកលឿនសុតបញ្ចូលទីក្រុម អាណាចក្របៃតង ដល់ទៅពីរគ្រាប់ផងដែរ។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.