v9

Real Madrid បញ្ចប់រដូវកាលក្នុងលទ្ធផលស្មើជាមួយ Villareal ២:២

7 months ago​ | ដោយ V-Dara

ក្រុម Real Madrid មិនអាចប្រជែងតំណែងលេខ២ ពីក្រុមរួមទីក្រុងគឺ Atletico Madrid បានទេ និងបានបញ្ចប់ការប្រកួតនៅក្របខ័ណ្ឌ La Liga ក្នុងចំណាត់ថ្នាក់លេខ ៣ ទោះបីជាតារាឆ្នើម ២រូបគឺ​ Gareth Bale និង Ronaldo បានរកគ្រាប់បាល់នាំមុខមុនអោយក្រុមអធិរាជស Real Madrid នៅនាទីទី១១ និង៣២ តង់ទី ១យ៉ាងណាក៏ដោយ។

គ្រូបង្វឹកលោក Zinedine Zidane បានជ្រើសរើសយកកូនប្រុស Luca អោយចូលលេងជាកីឡាករចាំទីប៉ុន្តែកំហុសរបស់គាត់ធ្វើអោយក្រុមម្ចាស់ផ្ទះ Villareal មានឪកាសវាយបកតាមស្មើវិញ ដោយកីឡាករ Martinez នៅនាទីទី៧០ និង Castillejo នៅនាទីទី៨៥។

បញ្ចប់រដូវកាលសម្រាប់សប្តាហ៏ទី៣៨នៅក្របខណ្ឌ La Liga (២០១៧-២០១៨)នេះ ក្រុម Real Madrid បានត្រឹមឈរនៅលេខរៀងទី៣មាន ៧៦ពិន្ទុ ខណៈក្រុម At.Madrid ឈរនៅលេខរៀងទី២មាន ៧៩ពិន្ទុ ស្របពេលដែលក្រុមកំពុងសម្លឹង និងផ្តោតអារម្មណ៏ជាខ្លាំងដើម្បីត្រៀមកំលាំងចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Champions League នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែននាថ្ងៃទី២៦ ឧសភា ២០១៨។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.