v9

Andres Iniesta លើកពាន Nelson Mandela ក្រោយដឹកនាំ Barcelona ផ្តួល Mamelodi Sundowns

5 months ago​ | ដោយ V-Dara

កីឡាករ Andres Iniesta ប្រធានក្រុម Barcelona បានដឹកនាំក្រុមទទួលជោគជ័យ និងលើកពានរង្វាន់មានឈ្មោះថា Nelson Mandela កាលពីថ្ងៃពុធបន្ទាប់ពីសមាជិកក្រុមកីឡាករ Ousmane Dembele និង Luis Suarez ហើយកីឡាករ Andre Gomes ស៊ុតបានម្នាក់ ១គ្រាប់ដើម្បីជួយអោយក្រុមជើងឯក La Liga ផ្តួលក្រុម ជើងឯកអាហ្វ្រិកខាងត្បូង Mamelodi Sundowns ក្នុងលទ្ធផល ៣ ទល់នឹង ១ ។

ក្រុមរបស់អ្នកចាត់ការ Ernesto Valverde បានចាប់ផ្តើមលេងបានយ៉ាងល្អសម្រាប់ការប្រកួតនេះ នៅទីក្រុង Johannesburg រដ្ឋធានីរបស់ប្រទេសអាហ្រ្វិកខាងត្បូងនេះ បន្ទាប់ពីទទួលបាន លទ្ធផលខកចិត្តមិនអាចបន្តរក្សាកំនត់ត្រាលេងមិនដែលស្គាល់ចាញ់នៅក្របខណ្ឌ La Liga ក្នុងលទ្ធផលបរាជ័យ ៥:៤ កាល ពីថ្ងៃអាទិត្យក្រោមស្នាដៃក្រុម Levante។

ពានរង្វាន់នេះគឺធ្វើឡើងដើម្បីរំលឹកដល់អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងដែលបានទទួលមរណៈភាពកាលពីខែធ្នូ ឆ្នាំ២០១៣ និងឈានដល់រយៈពេល១០០ឆ្នាំនៅក្នុងខែកក្កដាឆ្នាំនេះហើយ។ ស្របពេលក្រុមបាសេឡូណាបានមកទស្សនកិច្ច និងមកប្រកួតនៅប្រទេសអាហ្វ្រិកខាងត្បូងជាលើកទី២ ហើយ។

ការស្នាក់នៅរបស់ក្លឹប Barcelona នៅលើទឹកដីទ្វីបអាហ្រ្វិកនេះ នឹងគ្រាន់តែជាការប្រកួតដ៏ខ្លីមួយព្រោះក្រុមត្រូវប្រកួតក្របខណ្ឌ La Liga ចុងក្រោយទល់នឹងក្រុម Real Sociedad ដើម្បីបញ្ចប់រដូវកាល(២០១៧-២០១៨)នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.