v9

Dembele និង Luis Suarez ជួយអោយ Barcelona ផ្តួលក្រុម Mamelodi Sundowns ៣:១

5 months ago​ | ដោយ V-Dara

ក្រុម Barcelona បានធ្វើដំណើរកម្សាន្តប្រកួតដណ្តើមពានរង្វាន់អតីតប្រធានាធិបតី Nelson Mandela នាចុងរដូវកាលនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃពុធទី១៦ឧសភា២០១៨ អមជាមួយព្រឹត្តការណ៏តាំងពិព័រណ៍មួយនាក្រុង Johannesburg រាជធានីរបស់ប្រទេសអាហ្រ្វិកខាងត្បូងជាមួយនឹងក្រុមជើងឯក Mamelodi Sundowns ខណៈក្រុមម្ចាស់ជើងឯក La Liga បានទទួលជ័យជម្នះ ៣-១ ។

គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Ernesto Valverde បានដាក់ជម្រើសស ១១នាក់ដំបូងអោយកីឡាករខ្សែការពារ Yerry Mina, Carles Alena ខ្សែបម្រើ Osmane Dembele ជាប់ជម្រើស ១១នាក់ដំបូង ខណៈកីឡាករខ្សែការពារឆ្នើម Gerard Pique និងកំពូលខ្សែប្រយុទ្ធ Lionel Messi អង្គុយជាកីឡាករបម្រុង។

ខ្សែប្រយុទ្ធស្លាបបារាំង Osmane Dembele ធ្វើការវាយបំបែកពងមាន់អោយក្រុម Barcelona នាំមុខមុនពេលខ្សែប្រយុទ្ធ Luis Suarez ស៊ុតគ្រាប់បាល់ទី២ និងខ្សែបម្រើព័រទុយហ្គាល់ Andre Gomes បន្ថែមគ្រាប់ទី៣ ស្របពេលក្រុមម្ចាស់ផ្ទះមានឪកាសវាយបកតាមពីក្រោយ ១គ្រាប់វិញផងដែរ ដោយកីឡាករ Sibusiso Vilakazi ។ បញ្ចប់លទ្ធផលប្រកួតក្រុម Mamelodi Sundowns ១: ៣ Barcelona ។

ក្រុម Barcelona ត្រូវបានរាយការណ៏ថាបានទទួលបានប្រាក់ចំណូលពីដំណើរកំសាន្តនេះចំនួន ៣លានយូរ៉ូសំរាប់ការប្រកួតបាល់ទាត់មិត្តភាពឆ្លងទ្វីប នេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.