v9

Ramos: ខ្ញុំសង្ឃឹមថា Real Madrid នឹងលើកពាន Champion League ៣ឆ្នាំជាប់គ្នា

1 week ago​ | ដោយ V-Dara

កីឡាករ Sergio Ramos បាននិយាយថាៈ ក្រុមមានសង្ឃឹមក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុបជាលើកទី៣ជាប់គ្នា។ ប្រធានក្រុម Real Madrid មានភាពរំភើបរីករាយដើម្បីត្រៀមដឹកនាំក្រុមចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ Liverpool នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៦ ខែឧសភា ២០១៨ខាងមុខនេះ។

នៅក្នុងព្រឹត្តការណ៏មួយដែលរៀបចំឡើងដោយ Movistar ខ្សែការពារកណ្តាលឆ្នើមរូបនេះបានប្រាប់ អោយដឹងថាៈ ឱកាសដើម្បីបង្ហាញជាថ្មីម្តងទៀតថាយើងជាអធិរាជពិតប្រាកដនៅតំបន់អឺរ៉ុបខិតជិតមកដល់ហើយ ។ ខ្ញុំសង្ឃឹមថាយើងអាចនាំយកពានរង្វាន់ Champions League ជាលើកទីបីជាប់ៗគ្នាបាន

ខ្សែការពារឆ្នើម Marcelo ក៏បានអោយដឹងផងដែរថាៈ ការខិតខំហ្វឹកហាត់ និងសាមគ្គីក្នុងក្រុម គឺជាសោរដើម្បីឈានទៅរកជ័យជំនះ។ រីឯខ្សែបម្រើ Luka Modric អតីតខ្សែបម្រើក្រុម Tottenham បានចូលរួមមតិជាចុងក្រោយថាៈ Liverpool មិនមែនជាក្រុមសាមញ្ញដែលយើងប្រាថ្នាចង់ជួបនោះទេ ពួកគេមានគ្រូបង្វឹកដ៏ល្អ និងកីឡាករឆ្នើមៗ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន ហើយត្រៀមខ្លួនដើម្បីប្រឈម ប៉ុន្តែយើងនឹងត្រៀមលក្ខណៈរួចជាស្រេច

មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក្រុមរបស់គ្រូបង្វឹក Zinedine Zidane នឹងត្រូវជួបប្រកួតជាមួយ Villarreal នៅថ្ងៃសៅរ៍ចុងសប្តាហ៏នៅក្របខណ្ឌ La Liga សប្តាហ៏ទី៣៨ ដែលត្រូវបិទរដូវកាលផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77