v9

ខ្សែប្រយុទ្ធ Carlos Tevez ត្រៀមចូលនិវត្តន៏នៅចុងឆ្នាំ២០១៩

5 months ago​ | ដោយ V-Dara

Carlos Tevez អតីតខ្សែប្រយុទ្ធនៅក្របខ័ណ្ឌកំពូល Premier League ត្រៀមលើកដៃជម្រាបលាពីប្រិយមិត្តគាំទ្រដើម្បីចូលនិវត្តន៍ពីកីឡាបាល់ទាត់នៅចុងឆ្នាំ២០១៩ នៅពេលកិច្ចសន្យារបស់គាត់អស់សុពលភាពជាមួយក្រុម Boca Juniors។

ខ្សែប្រយុទ្ធចាស់វស្សាវ័យ ៣៤ឆ្នាំ កីឡាករTevez បានចូលលេងឱ្យក្រុម Boca បីដងរួចមកហើយក្នុងអាជីពគិតចាប់តាំងពីការវិលមកចូលលេងវិញក្នុងខែមករា បន្ទាប់ពីមានការខកចិត្តមិនអាចបង្ហាញទម្រង់លេងដ៏ជោគជ័យនៅក្នុងលីកកំពូលប្រទេសចិនជាមួយក្រុម Shanghai Shenhua និងជាកន្លែងដែលអតីតខ្សែប្រយុទ្ធ West Ham, Man.United, Man.City, Juventus បានទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងពិភពបាល់ទាត់ក្នុងតម្លៃ ៦៥0,000ផោនក្នុងមួយសប្តាហ៍ឯណោះ។

អតីតខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានឈ្នះពាន Premier League ចំនួនពីរដងជាមួយនឹងក្លិប Man Utd និងមួយជាមួយក្រុម Man City និងលើកពាន Champions League ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ផងដែរ។

Tevez ក៏បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួនពីរផងដែរក៏ដូចជាពានរង្វាន់ Copa Libertadores ជាមួយនឹង Boca កាលពីឆ្នាំ២០០៣ មុនផ្ទេរទៅលើលេងនៅក្របខណ្ឌ Premier League។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.