v9

Juventus ត្រៀមនាំយក Kovacic មករួមក្រុម ប្រសិន Khedira ផ្ទេរទៅលេងនៅ Liverpool

6 months ago​ | ដោយ V-Dara

យោងសារពត៌មានអ៊ីតាលី Corriere dello Sport បានចុះផ្សាយថា ម្ចាស់ជើងឯក Serie A គឺក្រុមរហស្សនាមស្រ្តីជរា Juvetus ត្រៀមលទ្ធភាពនឹងនាំយកខ្សែបម្រើ Kovacic បច្ចុប្បន្នកំពុងលេងអោយក្រុម Real Madrid ត្រលប់មកក្របខណ្ឌកំពូលអ៊ីតាលីវិញ ប្រសិនបើខ្សែបម្រើអាឡឺម៉ង់ Sami Khedira ចាកចេញពីក្លឹបដើម្បីទៅចូលរួមជាមួយក្រុមហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Klopp នៅរដូវក្តៅខាងមុខនេះ។

Khedira អតីតខ្សែបម្រើក្រុមអធិរាជស Real Madrid សញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយថាៈ ខ្ញុំចង់ឈ្នះពានរង្វាន់ជាច្រើនក្នុងលីកអាជីពតាមដែលអាចធ្វើទៅបាន។ សម្រាប់បាត់ទាត់អាជីពក្នុងក្របខ័ណ្ឌធំ ខ្ញុំនៅខ្វះការឈ្នះពានជាមួយក្រុមអង់គ្លេសព្រោះកន្លងមកខ្ញុំបានជោគជ័យជាមួយក្រុម ក្នុងប្រទេសអេស្ប៉ាញអាល្លឺម៉ង់និងអ៊ីតាលីរួចមកហើយ។ កីឡាករមានវ័យ ៣១ឆ្នាំ Khedira បានបន្ថែមទៀតថា: Premier League តែងតែជាទីចាប់អារម្មណ៍របស់ខ្ញុំ។ ការឈ្នះពានរង្វាន់មួយនៅទីនោះនឹងបង្គ្រប់ក្តីបំណងខ្ញុំដែលមានជាយូរ

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានបន្តអោយដឹងថាៈ Khedira បានជួបជាមួយភ្នាក់ងាររបស់ក្រុមជើងឯក SerieA ដើម្បីនិយាយអំពីការចាកចេញ។ បន្ទាប់ពីបានផ្ទេរដោយគ្មានតម្លៃខ្លួន(free transfer)ចេញពីក្លិប Real Madrid ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Turin កំពុងត្រៀមរៀបចំឯកសារដើម្បីសម្រួលដល់ការផ្ទេរចេញរបស់ Khedira ហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-English

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.