v9

លោក Maurizio Sarri ចង់នាំយក Higuain មកលេងនៅ Chelsea ប្រសិនលោកមកដឹកនាំក្លឹបនៅរដូវកាលថ្មី

4 months ago​ | ដោយ V-Dara

អ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ក្រុម Napoli លោក Maurizio Sarri នឹងនាំយកខ្សែប្រយុទ្ធ Gonzalo Higuain មកចូលរួមក្រុមជាមួយគាត់ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹកថ្មីរបស់ Chelsea នៅរដូវក្តៅខាងមុខនេះ។ គ្រូបង្វឹកក្រុមតោខៀវ Chelsea បច្ចុប្បន្នគឺលោក Antonio Conte ត្រូវបានគេរំពឹងថានឹងចាកចេញពី Stamford Bridge នៅរដូវក្តៅនេះបន្ទាប់ពីជួបរឿងខកចិត្ត ជាមួយនឹងក្រុម Chelsea នៅរដូវវកាលទី២ ដែលលោកដឹកនាំក្រុម។ ទោះជាយ៉ាងណាក៏ដោយប្រធានក្លឹប Napoli លោក Aurelio De Laurentiis សង្ឃឹមថា Sarri នឹងនៅតែជាអ្នកទទួលខុសត្រូវក្លឹបនៅរដូវកាលក្រោយ។

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Sarri ដែលបានដឹកនាំក្រុម Napoli ឱ្យបញ្ចប់រដូវកាល(២០១៧-២០១៨)នៅចំណាត់ថ្នាក់លេខ២ នៅក្របខ័ណ្ឌ Serie A ចំនួនបីរដូវកាលជាប់គ្នាហើយស្ថិតក្នុងចំណោមបេក្ខភាពឈានមុខ ដែលនឹងអាចចូលមកដឹកនាំក្រុម Chelsea ជំនួសលោក Conte ខណៈតម្លៃផ្ទេរផ្តាច់កុងត្រារបស់លោក Sarri មានប្រមាណ ៧លានផោន។

យោងតាម Tuttosport ប្រសិនបើ Sarri គ្រប់គ្រងលើក្រុមតោខៀវគាត់នឹងស្នើសុំជួបជុំជាមួយ Higuain។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Higuain ធ្លាប់លេងក្រោមការគ្រប់គ្រងរបស់លោក Sarri អំឡុងរដូវកាលទី១ របស់គ្រូបង្វឹករូបនេះនៅក្រុម Napoli នាឆ្នាំ ២០១៥ មុនពេលចូលរួមជាមួយក្រុម Juventus ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ 75លានផោន។

នៅរដូវកាលចុងក្រោយមុនពេលផ្ទេរចេញពី Napoli អតីតខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid រូបនេះ បានបង្កើតកំណត់ត្រាថ្មីនៃក្របខ័ណ្ឌ Serie A ដោយរកគ្រាប់បាល់បានចំនួន ៣៦គ្រាប់ក្នុងចំណោម ៣៥ប្រកួត ហើយខណៈពេលបច្ចុប្បន្ននេះ Higuain រកបាន ៥៥គ្រាប់ក្នុង ១០១ប្រកួតអោយក្រុមស្រ្តីជរាផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.