v9

Portugal បញ្ចេញឈ្មោះកីឡាករទាំង ៣៥រូបសម្រាប់ចូលរួម World Cup ២០១៨ ជាផ្លូវការណ៏

6 months ago​ | ដោយ V-Dara

គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ Fernando Santos បានបញ្ចេញឈ្មោះកីឡាករទាំង ៣៥រូប មកពីក្លឹបផ្សេងៗនៅតំបន់អឺរ៉ុប និងលីកអាជីពក្នុងស្រុកព្រមទាំងនៅបរទេសជាផ្លូវការណ៏ ដើម្បីត្រៀមធ្វើដំណើរទៅចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup ២០១៨ នៅប្រទេសរុស្សី នាខែមិថុនាខាងមុខ។ Renato Sanches កីឡាករវ័យក្មេងដែលធ្លាប់ជាប់ជា(Young Player of Tournament Euro ២០១៦)កន្លងទៅមានវ័យ ២០ឆ្នាំរូបនេះ បានបរាជ័យក្នុងការជាប់ជាជំរើស ៣៥នាក់ដែលត្រូវបានជ្រើសរើស និងប្រកាសកាលពីថ្ងៃចន្ទនេះ។

Sanches បានចំណាយពេលមួយរដូវកាលខ្ចីជើងលេងនៅ Swansea City ក្រោយខកបំណងជាមួយក្រុម Bayern munich ប៉ុន្តែបានខកខានខណៈក្លឹប Swansea City ត្រូវបានបានកាត់ចេញពីក្របខ័ណ្ឌ Premier League នៅរដូវកាល(២០១៧-២០១៨) អោយទៅលេងនៅក្របខណ្ឌ ChampionShip នៅរដូវកាលក្រោយ។

ព័រទុយហ្គាល់ស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមអេស្ប៉ាញ និងជាមួយប្រទេសម៉ារ៉ុក និងអ៊ីរ៉ង់។ មុនពេលការប្រកួឈានមកដល់ប្រធានក្រុមជម្រើសជាតិ កំពូលខ្សែប្រយុទ្ធ Ronaldo និងដឹកនាំក្រុមព័រទុហ្គាល់ប្រកួតកំដៅសាច់ដុំ មិត្តភាពចំនួន ៣លើកទី១ គឺជួបជាមួយក្រុម Tunisia នៅថ្ងៃទី២៨ និង លើកទី២ ជាមួយក្រុមបែលហ្ស៊ិកនៅថ្ងៃទី២ ខែមិថុនា និងក្រុមអាល់ហ្សេរី នៅថ្ងៃទី 6 ខែមិថុនា ខាងមុខនេះផងដែរ។

សមាជិកទាំង ៣៥រូបរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រួមមានៈ

១.អ្នកចាំទី : Anthony Lopes (Lyon), Beto (Goztepe), Rui PatrIcio (Sporting)

២.ខ្សែការពារ: Antunes (Getafe), Bruno Alves (Rangers), Cedric Soares (Southampton), Joao Cancelo (Inter), Jose Fonte (Dalian Yifang), Luis Neto (Fenerbahce), Mario Rui (Napoles), Nelson Semedo (Barcelona), Pepe (Besiktas), Raphael Guerreiro (Dortmund), Ricardo Pereira (Porto), Rolando (Marselha), Ruben Dias (Benfica)

៣.ខ្សែបម្រើ: Adrien Silva (Leicester), Andre Gomes (Barcelona), Bruno Fernandes (Sporting), Joao Mario (West Ham), Joao Moutinho (Monaco), Manuel Fernandes (Lokomotiv Moscow), Ruben Neves (Wolves), Sergio Oliveira (Porto), William Carvalho (Sporting)

៤.ខ្សែប្រយុទ្ធ: Andre Silva (AC Milan), Bernardo Silva (Manchester City), Cristiano Ronaldo (Real Madrid), Eder (Lokomotiv Moscow), Gelson Martins (Sporting), Goncalo Guedes (Valencia), Nani (Lazio), Paulinho (Braga), Ricardo Quaresma (Besiktas), Ronny Lopes (Monaco)

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.