v9

អតីតគ្រូបង្វឹក Dormund លោក Thomas Tuchel ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម PSG

5 months ago​ | ដោយ V-Dara

លោក Thomas Tuchel ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីសម្រាប់ក្រុមម្ចាស់ជើងឯក Ligue1 Paris Saint-Germain ដោយជំនួសតំណែងលោក Unai Emery ។ លោក Tuchel បានចូលមកដឹកនាំក្រុម Dormund បន្តពីលោក Jurgen Klopp ផ្ទេរទៅដឹកនាំក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ២០១៦ ប៉ុន្តែបានទំនេរគ្មានការងារធ្វើ ក្រោយចែកផ្លូវគ្នាជាមួយក្រុម Borussia Dortmund នៅរដូវក្តៅខែឧសភា ឆ្នាំ២០១៧ ក្រោយមករូបគាត់បានក្លាយជាគ្រូបង្វឹកដែលមានក្រុមធំៗដាក់គោលដៅចង់បានបំផុតនៅតំបន់អឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយពេលលោក Tuchel គ្រូបង្វឹកមានវ័យ ៤៤ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ច សន្យារយៈពេលពីរឆ្នាំសម្រាប់ក្រុម PSG ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមានគោលបំណងនឹងការរំពឹងទុកថាជួយក្រុមអាចមានឪកាសលើកពានក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League បាន។

គួររំលឹកឡើងវិញផងដែរអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Unai Emery ចូលមកដឹកនាំក្រុមបានរយៈពេល ២ឆ្នាំ នៅឯកីឡាដ្ឋានក្លឹប Parc des Princes នឹងត្រូវបានបញ្ចប់កិច្ចសន្យាបន្ទាប់ពីការប្រកួតចុងក្រោយរបស់ក្រុម នៅរដូវកាលនេះជាមួយក្រុម Caen កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។ ទោះបីជាលោក Emery បានជួយក្រុមលើកពាន ៣ក្នុងរដូវកាល(២០១៧-២០១៨)នេះយ៉ាងណាក៏ដោយក៏ក្រុមមិនបានបន្តកិច្ចសន្យាថ្មី ដល់លោក Emery នោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.