v9

លោក Jose Mourinho: កីឡាករ Michael Carrick អាចក្លាយជាជំនួយការរបស់លោកនាពេលអនាគត

5 months ago​ | ដោយ V-Dara

លោក Jose Mourinho គ្រូបង្វឹករបស់ក្លិប Manchester United បាននិយាយថាលោក Michael Carrick អាចនឹងក្លាយជាជំនួយការរបស់ខ្លួននាពេលអនាគត បន្ទាប់ពីខ្សែបំរើរូបនេះ បានធ្វើពីធីបង្ហាញខ្លួនជាលើកចុងក្រោយ មុននឹងបញ្ចប់អាជីពរបស់ខ្លួននៅទឹកដី Old Trafford ក្នុងជំនួបជ័យជម្នះ ១:0 លើក្រុមភ្ញៀវ Watford នាថ្ងៃអាទិត្យ និងជាការបញ្ចប់រដូវកាលក្របខណ្ឌកំពូល Premier League រដូវកាល(២០១៧-២០១៨)។

Carrick ដែលត្រូវបានផ្តល់កិត្តិយស និងសម្តែងការស្វាគមន៏ពីសំណាក់ប្រិយមិត្តគាំទ្រ និងរវាងកីឡាកររបស់ក្រុមទាំងពីរខណៈដែលរូបគេបានដើរចូលទីលានជាមួយកូនៗ របស់ខ្លួនមុនពេលការប្រកួតបានចាប់ផ្តើមខណៈខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford រកបានគ្រាប់បាល់ស៊ុតបញ្ជូលទីជ័យជំនះទៅលើក្រុម Watford នៅនាទីទី៣៤ មុនបញ្ចប់តង់ទី១។ ខ្សែបម្រើ Paul Pogba បានប្តូរចូលជំនួស Carrick នៅនាទីទី៨៥ មុនបញ្ចប់ការប្រកួតនៅតង់ទី២។

ខ្សែបម្រើជើងចាស់ Michael Carrick មានវ័យ ៣៦ឆ្នាំបានផ្ទេរពីក្រុម Tottenham មកចូលរួមជាមួយក្រុម Man.United បាន ១២រដូវកាមកហើយ និងធ្លាប់បានបង្ហាញខ្លួនចំនួន ៤៦៤ប្រកួត។ ជំនួយការផ្ទាល់របស់លោកនាពេលបច្ចុប្បន្នរបស់លោក Mourinho Rui Faria នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ និងជាការបញ្ចប់ទំនាក់ទំនងការងាររយៈពេល ១៧ឆ្នាំជាមួយមិត្តរួមជាតិរបស់គាត់គឺលោក Mourinho។

ថ្លែងបន្ទាប់ពីជ័យជម្នះលើក្រុម Watford លោក Mourinho បាននិយាយប្រាប់បណ្តាញសារពត៌មានថាៈ ខ្ញុំនឹងមិនមានជំនួយការនៅរដូវកាលក្រោយដោយសារតែមិនទាន់អាចស្វែងរក នរណាម្នាក់នៅក្នុងពិភពបាល់ទាត់បានត្រៀមខ្លួនរួចរាល់នៅឡើយ។ អតីតគ្រូបង្វឹក Inter Milan, Chelsea, និង Real Madrid រូបនេះបន្តថាៈ ខ្ញុំគិតថាតួនាទីនោះអាចនឹងជាកីឡាករ Michael Carrick នាពេលអនាគត

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.