v9

ស្រាបៀរថៃហ្គ័រប្រគល់រង្វាន់ជ័យមង្គលលើកទី ១ ជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ​ ២០១៨

3 months ago​ | ដោយ V-Dara

កាលពី​​ថ្ងៃទី​ ៩ ​ខែឧសភា​ ឆ្នាំ​​២០១៨ ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ជូនដល់គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍​ពិពាហ៍​របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨ ដែលបានធ្វើការចាប់រង្វាន់លើកទី១ កាលពី​​ថ្ងៃទី​ ៨ ​ខែមេសា​ ឆ្នាំ​​ ២០១៨ នៅស្ថានីយទូរទស្សន៍ PNN។

កម្មវិធីប្រគល់រង្វាន់នេះបានប្រារព្ធធ្វើឡើងនៅរោងចក្រនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ការប្រគល់រង្វាន់លើកទីមួយក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨របស់ស្រាបៀរថៃហ្គ័រគឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។

លោក តាំង ម៉េង​ត្រី និង​លោកស្រី ចាន់ ស៊ីនិតា ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ធំពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាង​ខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរថៃហ្គ័រពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ និងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីអាពាហ៍​ពិពាហ៍​របស់ស្រាបៀរថៃហ្គ័រ។ ជាពិសេសពួកគាត់បានផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រពីព្រោះស្រាបៀរថៃហ្គ័រជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ពិសេសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​មានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរ​ដែល​ស័ក្ត័សមបំផុត សម្រាប់ ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ​ ២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង​​ ឬ ដបចាប់ពី ២៥ ដល់ ៤៩ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិច ចំនួន ១ ឈុត គូប៉ុងផ្សងសំណាងចំនួន ១ សន្លឹក និងអាវរងាគូស្នេហ៍ចំនួន ១ ឈុត។ រាល់ការជាវចាប់ពី ៥០ ដល់ ៧៤ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ២ សន្លឹក និងកាបូបធ្វើដំណើរចំនួន ១។ រាល់ការជាវចាប់ពី ៧៥ កេសឡើងទៅ នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ៣ សន្លឹក និងកាបូបធ្វើដំណើរចំនួន ២។ ជាពិសេសរាល់ការជាវស្រាបៀរ Tiger Crystal ចំនួន ២៥​ កេសឡើងទៅ នឹងទទួលបានស្រាបៀរ Tiger Crystal ចំនួន ១​ កេស បន្ថែមពីលើរង្វាន់ដែលបានផ្តល់ជូន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរថៃហ្គ័រ និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីពិសេសនេះ សូមទំនាក់ទំនង៖ 011 222 400 / 011 333 500៕

ពិសាដោយការទទួលខុសត្រូវ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.