v9

Real Madrid គ្រោងចំណាយប្រាក់៤០០លានយូរ៉ូដើម្បីកែលំអរកីឡាដ្ឋានរបស់ខ្លួន

3 weeks ago​ | ដោយ V-Dara

ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez បានបញ្ជាក់ថាក្រុម Real Madrid កំពុងស្ថិតក្នុងដំណាក់កាលបន្ទាប់នៃត្រៀមរៀបចំកែលំអរកីឡាដ្ឋានផ្ទាល់ខ្លួនគឺ Estadio Santiago Bernabeu របស់ក្លឹបឡើងវិញ ខណៈក្រុមម្ចាស់ជើងឯក Champion League ១២សម័យ គ្រោងចំណាយប្រាក់សរុបរហូតដល់ ៤០០លានអឺរ៉ូឯណោះ។

លោកប្រធានក្លឹប Perez បានប្រាប់នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនរបស់ ACS កាលពីថ្ងៃអង្គារថា “ការងារនេះមានភាពស្មុគស្មាញណាស់ យើងបានបញ្ចប់ដំណាក់កាលសិក្សាលើផ្នែកនគរូបនីយកម្មសំណង់ និងដំណាក់កាលបន្ទាប់ ហើយឥឡូវនេះយើងមានគម្រោងប្រតិបត្តិដែលចំណាយពេលយូរ“។ លោក Perez ផ្ទាល់បានដើរតួនាទីគឺជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិស្វកម្មស៊ីវិលអេស្ប៉ាញនិងជាប្រធានគម្រោងដឹកនាំការងារនេះដោយផ្ទាល់ផងដែរ។

គម្រោងនេះមានរយៈពេល ៥ឆ្នាំជាមួយនឹងការចាប់ផ្តើមនៅឆ្នាំ២០១៨នេះ ហើយបញ្ចប់នៅឆ្នាំ ២០២២ដោយមានដំបូលដែលអាចដកចេញចូលបាននឹងផ្លាស់ប្តូរទាំងស្រុងនូវផ្នែកខាងក្រៅ នៃកន្លែងដែលមានអាយុកាល ៧១ឆ្នាំមកហើយនេះ ជាមួយការបន្ថែមកម្ពស់រហូតដល់ ១២ម៉ែត្រ បូករួមនិងការសាងសង់សណ្ឋាគារដ៏ប្រណីតនៅក្នុងនោះផងដែរ។

កិច្ចការដែលត្រូវធ្វើបន្តនៅក្រុមដែលមានមូលដ្ឋាននៅ Los Blancos រាជធានីអេស្បាញគឺទីក្រុង Madrid គឺបានផ្តល់ពន្លឺពណ៌បៃតងរួចទៅហើយ និងរួមមានការបន្ថែមប៉មពន្លឺរាងមូលពីរដែលស្ថិតនៅផ្នែកខាងលិចនៃពហុកីឡាដ្ឋានដែលដែលអាចផ្តល់ពន្លឺ ៨២,000ម៉ែត្រការ៉េ នៅពេលបញ្ចប់រួចរាល់ក៏មានឧទ្យានសួនសាធារណៈសួនច្បារទំហំ ១២ ០០៣ម៉ែត្រការ៉េ រួមទាំងកន្លែងសម្រាប់ចតរថយន្តដែលស្ថិតនៅលើផ្ទៃដី Paseo de la Castellana នៅក្នុងកីឡាដ្ឋាន Estadio Santiago Bernabeu ជាមួយទំហំផ្ទៃដីសរុប ៣២,២៦៩ម៉ែត្រការ៉េដែលនិងត្រូវកែសម្រួលជួសជុលសាងសង់បន្ថែមឡើងវិញនោះ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77