v9

Sir Alex Ferguson ដឹងខ្លួន និងនិយាយបានក្រោយទទួលការវះកាត់ជម្ងឺដាច់សរសៃឈាមខួរក្បាល

8 months ago​ | ដោយ V-Dr

លោក Sir Alex Ferguson បានដឹងខ្លួន ហើយនិយាយបានខ្លះៗហើយ បន្ទាប់ពីឆ្លងកាត់ការវះកាត់សង្គ្រោះបន្ទាន់រួចមក។ យោង The Evening Express បានបញ្ជាក់ថាៈ អតីតគ្រូបង្វឹក Aberdeen និងជាវីរបុរសក្រុមបិសាចក្រហម Manchester United ដែលបានភ្ញាក់ដឹងខ្លួន នៅម៉ោង ២រសៀលកាលពីថ្ងៃអាទិត្យ

អតីតអ្នកចាត់ការដ៏ល្បីល្បាញមានវ័យ ៧៦ឆ្នាំរូបនេះ បានទទួលការវះកាត់សង្គ្រោះបន្ទាន់នៅចុងសប្ដាហ៍ បន្ទាប់ពីមានអការៈហូរឈាម ក្នុងខួរក្បាល និងកំពុងស្ថិតនៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញពាក់ព័ន្ធ ស្របពេលស្ថានភាពជំងឺនៅមិនទាន់ធានាបានសុវត្ថិភាពទាំងស្រុងនោះទេ។

គួររំលឹកឡើងវិញផងដែរថាមុនពេលចូលមកដឹកនាំក្រុម Man.United អោយទទួលជោគជ័យបំផុតក្នុងប្រវត្តិ សាស្រ្តបាល់ទាត់អង់គ្លេស កាលពីឆ្នាំ១៩៨៦ Sir Alex Ferguson ធ្លាប់បាននាំយកភាពល្បីល្បាញក្នុងការឈ្នះពានរង្វាន់នៅប្រទេសស្កុតឡែនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយក្រុម Aberdeen មានដូចជាពានលីកកំពូល ៣ និងពាន Scottish Cups, ពាន League Cup និងពាន European Cup Winners’ Cup កាលពី ៣៥ឆ្នាំដោយបានផ្តួលក្រុម Real Madrid ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ eveningexpress



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.