v9

ក្រុម Siem Reap FC និងក្រុម Yokohama Tire ឡើងទៅជួបគ្នានៅក្នុងវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុម Old Stadium 1999 FT និងក្រុម BSL Original អស់សង្ឃឹមក្នុងការបន្ដដំណើរទៅកាន់វគ្គបន្ទាប់

3 months ago​ | ដោយ V-Dara

ក្រុម Siem Reap FC និងក្រុម Yokohama Tire បន្ដដំណើរទៅកាន់វគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Old Stadium 1999 FT និងក្រុម BSL Original អស់សង្ឃឹមក្នុងការបន្ដដំណើរទៅមុខ។

នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ទី 3 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញពិតជាជក់ចិត្តល្អមើលមែនទែន អាចនិយាយថាគឺជាការប្រកួតដ៏ស្វិតស្វាញ ព្រោះក្រុមដែលចាញ់គ្រាប់ច្រើនប្រាកដជាអស់ឱកាសក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ហើយ។ ចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះស្វែករកជ័យជំនះដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ
ក្រុម Siem Reap FC យកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។
ក្រុម Yokohama Tire យកឈ្នះក្រុម BSL Original ដោយលទ្ធផល 4-1។

ក្រុម Siem Reap FC និងក្រុម Yokohama Tire នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.