v9

ក្រុម Yokohama Tire បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម BSL Original អស់ឱកាសក្នុងការបន្ដដំណើរទៅកាន់វគ្គបន្ទាប់

5 months ago​ | ដោយ V-Dara

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 15 វគ្គ 24 ក្រុមចុងក្រោយគូរទី 2 ក្នុងរាត្រីថ្ងៃអាទិត្យនេះរវាងក្រុម Yokohama Tire និងក្រុម BSL Original បានបញ្ចប់ដោយក្រុម Yokohama FC យកឈ្នះក្រុម BSL Original ដោយលទ្ធផល 4-1។

នៅក្នុងការប្រកួតគូរទី 2 សប្ដាហ៍នេះគឺមិនសូវចាញ់គូរទី 1 ប៉ុន្មានទេគូរទាំងពីរនៅក្នុងសប្ដាហ៍នេះសុទ្ធតែជក់ចិត្តល្អមើលដូចគ្នា។ នៅក្នុងការលេងរយៈពេល 40 នាទីនេះ សង្កេតឃើញថាក្រុម Yokohama Tire មានសង្វាក់លេងល្អជាងក្រុម BSL Original។ តំបន់ការពាររបស់ក្រុម Yokohama Tire គឺមានភាពច្បាស់លាស់និងរារាំងគូរប្រកួតបានល្អ ជាពិសេសតំបន់ការពាររបស់ក្រុម Yokohama Tire គឺហ៊ានលេងនៅក្នុងតំបន់គ្រោះថ្នាក់ច្រើនហើយពុំសូវខូចសាច់បាល់ច្រើន។ ការគ្រប់គ្រងបាល់របសក្រុម Yokohama Tire ក៏ល្អទាំងការបណ្ដើរបាល់ អូសបាល់ និងបញ្ជូនបាល់អោយដៃគូរ។ ការសម្រុករបស់ក្រុម Yokohama Tire មកលើក្រុម BSL Original ភាគច្រើនគឺទទួលបានជោគជ័យដោយសម្រេចគ្រាប់បាល់បញ្ចូលទីបានច្រើន។

ចំណែកឯក្រុម BSL Original វិញការលេងរបស់ក្រុមមួយនេះគឺដូចជាពុំសូវយល់ចិត្តគ្នាតតែសោះ។ ដោយនៅក្នុងការប្រកួតសង្កេតឃើញថាទំរង់ក្រុមមួយនេះគឺនៅមានចន្លោះខ្វះខាតច្រើនជាពិសេសតំបន់ប្រយុទ្ធតែម្ដង ការលេងនៅក្នុងតំបន់ប្រយុទ្ធរបស់ក្រុម BSL Original គឺខូចសាច់បាល់ច្រើនហើយថែមទាំងមានការដណ្ដើមគ្នាសុតបញ្ចូលទីទៀតផង។ ការសម្រុករបស់ក្រុម BSL Original ក៏មានច្រើនដែរ ប៉ុន្ដែគ្រាន់តែសំណាងមិនល្អមិនអាចសុតបញ្ចូលទីក្រុម Yokohama Tire បាន។ បញ្ចប់ការប្រកួតក្រុម Yokohama Tire យកឈ្នះក្រុម BSL Original ដោយលទ្ធផល 4-1៕

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.