v9

Siem Reap FC ត្រលប់ទៅផ្ទះវិញដោយស្នាមញញឹម បន្ទាប់ពីទម្លាក់ក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2

3 months ago​ | ដោយ V-Dara

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះឈានដល់សប្ដាហ៍ទី 3 ហើយ ហើយពេលនេះក្រុមហ៊ុន Ganzberg Beer បានរកឃើញមួយក្រុមទៀតហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនោះគឺក្រុម Siem Reap FC ក្រោយពីយកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។

ការប្រកួតនៅក្នុងសប្ដាហ៍នេះក្រុម Siem Reap FC បានបង្ហាញទំរង់លេងល្អមែនទែន​ ជាពិសេសគឺកីឡាករបរទេសរបស់ក្រុម Siem Reap FC នេះតែម្ដង។ កីឡាកររបស់ក្រុម Siem Reap FC គឺលេងដោយបច្ចេកទេសនិងគ្មានការភិតភ័យ។ ក្រុម Siem Reap FC គឺលេងជាក្រុមសហការណ៍គ្នាបានល្អ ទាំងការប៉ះបាល់ បណ្ដើរបាល់ និងបញ្ចប់ទី។

ចំណែកឯក្រុម Old Stadium 1999 FT វិញចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះគឺការលេងរបស់ក្រុមមួយនេះគឺហាក់ដូចជាមិនសូវយល់ចិត្តគ្នាសោះ ការគ្រប់គ្រងបាល់របស់ក្រុមមួយនេះភាគច្រើនគឺខូចនៅមុខទីរបស់ខ្លួននិងគូរប្រកួត។ ចំនុចខ្វះខាតដែលនាំអោយក្រុម Old Stadium 1999 FT នេះរបូតគ្រាប់បាល់ច្រើនគឺការលេងមិនសូវមានការសហការណ៍គ្នាល្អ។ បញ្ចប់ការប្រកួតក្រុម Siem Reap FC យកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.