v9
V9BET

លោក Pep guardiola: ការឈ្នះពាន Premier League មិនមែនជារឿងងាយស្រួលនោះទេ

12 months ago​ | ដោយ V-Dr

អ្នកចាត់ការទូទៅរបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថាការឈ្នះពានលីកកំពូលអង់គ្លេសនេះគឺពិបាកបំផុតជាងដែលរូបគាត់ធ្លាប់ជួយក្រុមនៅក្នុងប្រទេសអេស្ប៉ាញនិងអាល្លឺម៉ង់ទៅទៀត។ក្រុម Man City បានប្រារព្ធការអបអរសាទរពិធីលើកពានរង្វាន់លំដាប់កំពូលអង់គ្លេសនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីការប្រកួតទទួល លទ្ធផលស្មើគ្នា 0-0 កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Huddersfield នៅកីឡាដ្ឋាន Etihad Stadium ។

នេះគឺជាពានរង្វាន់កំពូលលើកដំបូងបំផុតរបស់លោក Guardiola ចាប់តាំងពីចូលរួមជាមួយក្រុម Man City ក្នុងរដូវក្តៅឆ្នាំ ២០១៦ ដោយកន្លងមកអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះធ្លាប់បានឈ្នះពានរង្វាន់សរុបទាំងបី រួមទាំងពានកំពូលនេះជាមួយនឹងក្លិប Barcelona(La Liga) និងក្រុម Bayern Munich(Bundesliga) នាពេលកន្លងមកផងដែរ។គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ បានផ្តល់បទ សម្ភាសន៏ ជាមួយ BBC Radio ៥ ថាៈការឈ្នះពានកំពូលនៅទីនេះមានការលំបាក។ ការប្រកួតមានភាព ស្វិត ស្វាញ នៅក្នុងប្រទេសអង់គ្លេសជាពិសេសព្រោះការប្រកួតប្រកបដោយគុណភាពនិងត្រូវប្រឈមនិងក្រុមរឹងមាំជាច្រើន ។

លោក Guardiola ធ្លាប់ដឹកនាំក្រុមBarcelona ឈ្នះពានរង្វាន់ La Liga ចំនួន ៦ដងខណៈគិតចាប់តាំងពីពេលដឹកនាំដំបូងអោយក្លឹប Barcelona ក្នុងរដូវកាល២០០៨-២០០៩ ។និងបន្តដឹកនាំក្រុមBayern Munichលើកពានកំពូលអាឡឺម៉ង់Bundesliga ៣រដូវកាលជាប់គ្នា(២០១៣-២០១៤,២០១៤-២០១៥)និង(២០១៥-២០១៦)។

រដូវកាលទី ១ (២០១៦-២០១៧របស់លោកGuadiolaជាអ្នកចាត់ការទូទៅបានបញ្ចប់ដោយមិនមានឈ្នះពានរង្វាន់អ្វីឡើយ និង មានគម្លាត១៥ពិន្ទុពីក្រុមម្ចាស់ជើងឯក Chelsea នៅក្នុងក្របខ័ណ្ឌ Premier League ។ ប៉ុន្តែសម្រាប់រដូវកាល(២០១៧-២០១៨)ខណៈសល់៥ប្រកួតទៀតទើបបញ្ចប់រដូចកាលនេះលោកGuadiola បានដឹកនាំក្រុមMan.City ឈ្នះពានPremier League លើកទី៣ក្នុងប្រវត្តិសាស្រ្តរបស់ក្រុម ក្រោយខកខានតាំងពីរដូវកាល(២០១៣-២០១៤)។

កែសម្រួលដោយ៖ Cambosport
ប្រភព​៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.