v9

លោក Arsene Wenger ផ្ញើរសារជូនពរលោក Sir Alex Ferguson ឆាប់ជាសះស្បើយ

3 months ago​ | ដោយ V-Dara

លោក Arsene Wenger ស្ថិតក្នុងចំណោមអ្នកចាត់ការទូទៅនៅក្របខ័ណ្ឌ Premier League បានផ្ញើរសារសម្តែងការលើកទឹកចិត្តនិងគាំទ្រដល់លោក Sir Alex Ferguson នៅចុងសប្តាហ៍នេះបន្ទាប់ពីអតីតគ្រូបង្វឹកក្រុម Manchester United បានធ្វើការវះកាត់សង្គ្រោះបន្ទាន់សម្រាប់ការហូរឈាមខួរក្បាលកាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ អតីតអ្នកចាត់ការទូទៅឆ្នើមលោក Alex Ferguson មានវ័យ ៧៦ ឆ្នាំកំពុងត្រូវបានថែទាំ និង ទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅឯមន្ទីរពេទ្យ Salford Royalនៃចក្រភពអង់គ្លេស ។

បុរសជនជាតិស្កុតឡែនរូបនេះបានចូលនិវត្តន៍ក្នុងនាមជាអ្នកចាត់ការទូទៅនៅខែឧសភាឆ្នាំ ២០១៣ បន្ទាប់ពីបានជួយក្រុមបិសាច ក្រហមMan.Unitedឈ្នះពានរង្វាន់ចំនួន ៣៨ ដងក្នុងអំឡុងពេល ២៦ ឆ្នាំដែលលោកចូលមកដឹកនាំក្រុមមានមូលដ្ឋាននៅទី ក្រុងManchester។លោក Wenger បាននិយាយថា: “គាត់ជាបុរសខ្លាំងម្នាក់និងជាមនុស្សមានសុទិដ្ឋិនិយម។ យើងសូមជូនពរឱ្យគាត់ល្អបំផុតហើយគាត់បានជាសះស្បើយយ៉ាងឆាប់រហ័ស“។

លោក Ferguson ទើបតែបានបង្ហាញវត្តមាននៅកីឡាដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យសប្តាហ៍មុនក្នុងជំនួបរវាងក្រុម Man.United និង Arsenal ដើម្បីជូនពានរង្វាន់អនុស្សាវរីយ៏ដល់លោក Wenger មុនពេលលោកលាលែងពីអ្នកចាត់ការទូទៅក្រុម Arsenal។ លោក Wenger បានបន្ថែមថា:ខ្ញុំបានជួបគាត់នៅលើទីលានកាលពីសប្តាហ៍មុន។ គាត់ពិតជាសប្បាយចិត្តប៉ុន្តែអ្វីៗអាចកើតឡើង។ គាត់ប្រាប់ខ្ញុំថាគាត់ធ្វើលំហាត់ប្រាណជាច្រើនគាត់មើលទៅសប្បាយរីករាយណាស់

អ្នកចាត់ការដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្ដិសាស្ដ្រនៃចក្រភពអង់គ្លេសពានរង្វាន់របស់លោក Ferguson ធ្លាប់ឈ្នះពានធំៗកំពូលអង់គ្លេស មានពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន១៣ ពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួនពីរពានរង្វាន់FA Cup ចំនួនប្រាំនិងពានរង្វាន់ League Cupចំនួន ៤។ ក្នុងឆ្នាំ១៩៩៩លោកFerguson បានទទួលជោគជ័យបំផុតពោលគឺដឹកនាំក្រុមឈ្នះពាន៣ក្នុងមួយរដូវកាលមានដូចជា ពាន Premier League, FA Cup និង Champions League។ លោកបានរៀបការជាមួយភរិយាឈ្មោះ Cathy តាំងពីឆ្នាំ ១៩៦៦ ។ មាននិស្ស័យដូចឪពុកកូនប្រុសរបស់គាត់ឈ្មោះ Darren កំពុងដឹកនាំក្រុម Doncaster Rovers ប៉ុន្តែមិនបានដឹកនាំក្រុមប្រកួតនៅក្របខណ្ឌ League One (លំដាប់ទី៣អង់គ្លេស)ជាមួយក្រុម Wigan កាលពីថ្ងៃសៅរ៍នោះទេ។

មានកំពូលគ្រូបង្វឹកផ្សេងទៀតដូចជាលោក Pep Guadiola របស់ក្រុម Man.City , លោក Jurgen Klopp របស់ក្រុម Liverpool, លោក Antonio Conte របស់ក្រុម Chelsea និងសហព័ន្ធបាល់ទាត់ស្កុតឡេន៏ព្រមទាំងគ្រូបង្វឹកក្លឹបមួយចំនួនផ្សេងទៀតរួមទាំងជំនួយការមួយចំនួនបានសរសេរ សារសម្តែងការគោរព និង ជូនពរដល់លោក Ferguson អោយឆាប់ជាសះស្បើយផងដែរ។

កែសម្រួលដោយ៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.