v9

Arsenal លត់ Burnley ៥:0 ដើម្បីផ្តល់កំលាំងចិត្តដល់លោក Wenger មុនពេលលាឈប់ពីតំណែង

3 weeks ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣៦សម្រាប់ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារកីឡាដ្ឋាន Emirate Stadium ទទួលក្រុមភ្ញៀវ Burnley ជាមួយលទ្ធផលបញ្ចប់ការប្រកួតArsenal ៥:០ Burnley។

៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Aubameyang រកបាន២គ្រាប់នៅនាទីទី(១៤ និង ៧៥) Lacazette នៅនាទីទី(៤៥+៣) Kolasinac នៅនាទីទី(៥៤) និង Iwobi នៅនាទីទី(៦៤)។

បន្ទាប់ពីខកចិត្តធ្លាក់ចេញពីក្របខណ្ឌ Europa League កាលពីសប្តាហ៏មុនក្រោយថ្វីជើងក្រុម At.Madrid លោក Wenger និងកីឡាករក្នុងក្រុមចង់បញ្ចប់រដូវកាលជាមួយជ័យជំនះដើម្បីផ្តល់កំលាំងចិត្តដល់ក្រុមខ្លួនឯង និងអ្នកគាំទ្រក្នុងចំណោមជ័យជំនះលើកទី៤២៥ សម្រាប់ការប្រកួតសរុប ៨២៦ប្រកួតជាមួយពេលវេលាដឹកនាំក្រុម ២២ឆ្នាំកន្លងមកនេះ។

កំលុងពេលចាប់ផ្តើមរហូតបញ្ចប់ការប្រកួតក្រុមអ្នកគាំទ្របានពាក់អាវយឺតពណ៌ក្រហមព្រមជាមួយពាក្យស្លោកជាភាសាបារាំង(Merci Arsene)មានន័យថាអរគុណលោក Arsene ព្រមជាមួយពេលវេលានិងកាលបរិច្ឆេទត្រូវបានដាក់គ្រប់កៅអីក្នុងទីលានទាំងអស់។អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះក៏ត្រូវបានទទួលការគោរព និងផ្តល់កិត្តិយសពីសំណាក់កីឡាករទាំងអស់ជាពិសេសគ្រូបង្វឹក Burnley លោក Sean Dyche។

ក្រុម Arsenal បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីក្នុងទឹកដី(Emirate Stadium នៅរដូវកាលនេះបានច្រើនបំផុតដូចដែលធ្លាប់ធ្វើបានទៅនិងរដូវកាល(២០០៤-២០០៥)កន្លងមក និងធ្លាប់បង្កើតកំនត់ត្រាដ៏អស្ចារ្យគឺមិនស្គាល់រសជាតិបរាជ័យនៅរដូវកាល(២០០៣-២០០៤)ផងដែរ។

សម្រាប់២ប្រកួតដែលនៅសល់ក្រុម Arsenal និងត្រូវជួបប្រកួតជាមួយក្រុម Leicester City ក្នុងនាមជាភ្ញៀវ នៅថ្ងៃទី៩ ឧសភា និង ១ប្រកួតទៀតថ្ងៃចុងបញ្ចប់បិទរដូវកាលគឺត្រូវធ្វើដំណើរទៅផ្ទះ Huddersfield នៅថ្ងៃទី ១៣ ឧសភាខាងមុខផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77