v9

Antonio Conte: Chelsea កំពុងដាក់សម្ពាធលើគូប្រជែងដើម្បីដណ្តើមកៅអី Champion League

3 months ago​ | ដោយ V-Dara

លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានឱ្យដឹងថា Chelsea កំពុងដាក់សម្ពាធលើគូប្រជែងរបស់ពួកគេខណៈដែលពួកគេបង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការចូលរួមប្រកួត Champions League នៅរដូវកាលក្រោយជាមួយនឹងជ័យជម្នះលើក្រុម Liverpool ១:0 កាលពីថ្ងៃអាទិត្យ។

Olivier Giroud អតីតកីឡាករ Arsenal បានធ្វើការរកគ្រាប់បាល់នាំមុខអោយក្រុមម្ចាស់ផ្ទះមុននៅនាទីទី៣២ ដោយការតែតបញ្ជូលទីតង់ទី១ ក្រោយការបញ្ជូនបាល់ពីកីឡាករខ្សែបម្រើស្លាបលើខ្សែបម្រើ Victor Moses បន្ទាប់ពីក្រុមភ្ញៀវមានឪកាសគ្រប់គ្រងបាល់ច្រើនជាង ក្រុមម្ចាស់ផ្ទះរហូតដល់ ៦១ភាគរយ ប៉ុន្តែបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីបន្ទាប់ពី Sadio Mane បាត់បង់ឪកាសជាច្រើនដង។

ក្រុមតោខៀវ Chelsea បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់ទី៥ មានពិន្ទុ្៦៩ តាមពីក្រោយក្រុមលេខ៣ Liverpool ចំនួន ៣ពិន្ទុ ។ លោក Conte បាននិយាយប្រាប់សារពត៌មានក្រោយការងប្រកួតថា “យើងកំពុងឈ្នះហើយគូប្រជែងរបស់យើងកំពុងទម្លាក់ពិន្ទុ“។ ខណៈដែលការប្រកួត ១លើកទៀតនៅសល់របស់ក្រុមហង្សក្រហម Liverpool ជាឪកាសចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅពេលដែលពួកគេត្រូវជួបប្រកួតជាមួយក្រុម Huddersfield នៅថ្ងៃពុធសប្តាហ៏នេះ។ លោក Conte បានបន្ថែមថា: «យើងមានឆន្ទៈដើម្បីឈ្នះដើម្បីរក្សាក្ដីសង្ឃឹមនៅរស់ដែលយើងអាចទទួលបានកន្លែងមួយក្នុងក្របខ័ណ្ឌ Champions League»។

ប៉ុន្តែបើគិតអោយដល់ពីភាពខុសគ្នានៃគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ពួកគេក្រុមហង្សក្រហម Liverpool មានភាគរយខ្ពស់ជាងខណៈគ្រាប់បាល់បញ្ជូលទីរបស់ក្រុមសរុប ៤២គ្រាប់ហើយរីឯChelsea មានគ្រាប់បាល់បញ្ជូលទីបានតែ ២៤គ្រាប់ប៉ុណ្ណោះ គិតមកដល់ពេលនេះខណៈដែលការប្រកួតចុងក្រោយក្នុងផ្ទះរបស់ខ្លួនជាមួយនឹងក្រុម Brighton និងត្រូវធ្វើឡើងនៅថ្ងៃបញ្ចប់បិទរដូវកាល។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.