v9

Atletico ផ្តួល Arsenal ដើម្បីទៅជួប Marseille ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Europa League

4 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Diego Costa បានកម្ទេចក្តីសង្ឃឹមចុងក្រោយរបស់លោក Arsene Wenger នៃការបញ្ចប់អាជីពជាមួយនឹងក្លិប Arsenal ទាំងភាពជោគជ័យ ខណៈដែលគ្រាប់បាល់បញ្ចូលទីរបស់គេបានជួយឲ្យក្រុម Atletico Madrid ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។

ការប្រកួតក្របខ័ណ្ឌអឺរ៉ុបជាលើកទី២៥០ របស់លោក Wenger ជាមួយនឹងក្រុម Arsenal ក៏ជាការប្រកួតជាលើកចុងក្រោយផងដែរ ដែលត្រូវបានកាត់សេចក្តីដោយគ្រាប់បាល់ដ៏ល្អរបស់ Costa។ តំបន់ការពាររបស់ក្រុម Arsenal បានបង្ហាញពីភាពទន់ខ្សោយ និងមានអារម្មណ៍ភិតភ័យ ជាពិសេសស្ថិតក្នុងភាពស្លន់ស្លោយ៉ាងឆាប់រហ័ស ហើយការរងបរាជ័យក្នុងលទ្ធផល ១-០ និង ២-១ ពីការប្រកួតទាំង ២ជើង មានន័យថា រដូវកាលចុងក្រោយរបស់លោក Wenger ក្នុងនាមជាគ្រូបង្វឹក នឹងបញ្ចប់ដោយក្រុមរបស់លោកអវត្តមានពីក្របខ័ណ្ឌ Champions League ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា។

លោក Wenger បាននិយាយថា៖ “ខ្ញុំពិតជាខកចិត្តណាស់នៅរាត្រីនេះ។ ជាអកុសល្យ អ្នកត្រូវតែឆ្លងឲ្យផុត ខណៈដែលការប្រកួត អាចនឹងមានអាក្រក់ ពេលខ្លះក៏ល្អ ប៉ុន្តែនៅរាត្រីនេះ ការខកចិត្តពិតជាធំ“។

ស្របពេលដែលជាមួយគ្នានេះ Marseille បានកក់កៅអីក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ដើម្បីទៅជួបក្រុម Atletico Madrid ក្រោយពីខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Rolando បានរកគ្រាប់បាល់នៅនាទីបន្ថែម១៥នាទី ២ដង ដើម្បីឈ្នះទាំង ២ជើងក្នុងលទ្ធផល ៣-២ លើក្រុម Salzburg បើទោះបីចាញ់ក្នុងជើងទី១ ២-០ កាលពីថ្ងៃព្រហស្បតិ៍ ក៏ដោយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.