v9
V9BET

Liverpool កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ទោះបីចាញ់ Roma ៤:២

1 year ago​ | ដោយ V-Dr

ក្រុមហង្សក្រហម Liverpoool បានកក់កន្លែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champion League ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៧ បន្ទាប់ពីការប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Roma ដោយលទ្ធផល ៤:២ សម្រាប់ការប្រកួតជើងទី២ កាលពីព្រឹកទាបភ្លឺឈានចូលថ្ងៃទី៣ ខែមេសា ២០១៨ នេះ។

ការប្រកួតតង់ទី១ ក្រុម Liverpool មានឪកាសនាំមុខក្រុមម្ចាស់ផ្ទះមុនស៊ុតបញ្ចូលទីដោយកីឡាករ Mane នៅនាទីទី(៩) និង Wijnaldum នៅនាទីទី២៥ តង់ទី១ ខណៈកីឡាករខ្សែបម្រើ Milner ធ្វើអោយចូលទីខ្លួនឯង(OG) នៅនាទីទី១៥ ដោយអចេតនា។ ចូលមកដល់តង់ទី២ អតីតខ្សែប្រយុទ្ធក្រុម​ Man.City Dzeko រកគ្រាប់បាល់បញ្ចូលទីបាននៅនាទីទី៥២ មុនពេលខ្សែបម្រើបែលហ្សិក Nainggolan ស៊ុតបាល់ពីចំងាយនៅនាទីទី៨៦ និងបន្តរកបានគ្រាប់បាល់បន្ថែមដោយការស៊ុតបាល់ប៉េណាំងទីនៅនាទីទី(៩០+៤) ក្រោយខ្សែការពារ Roma បន្កកំហុស។

សរុបការប្រកួតទាំងពីរជើងគឺ Liverpool ៧:៦ Roma ខណៈការប្រកួតជើងទី១ នៅកីឡាដ្ឋាន Anfield ដោយលទ្ធផល Liverpool ៥:២ Roma។

យុទ្ធនាការដំបូងចាប់ផ្តើមពីថ្ងទី១៥ នៅខែសីហា ឆ្នាំ២០១៧ វគ្គPlay-off នៅអាឡឺម៉ង់ជាមួយក្រុម Hoffenheim បាននាំក្រុមលោក Jurgen Klopp ឈានដល់វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៦ មេសា ឆ្នាំ២០១៨ និងត្រូវប្រឈមជាមួយក្រុមជើងឯក ១២សម័យគឺអធិរាជស Real Madrid នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.