v9

លោក Antono Conte ស្នើអោយ Chelsea ចុះហត្ថលេខាទិញ ខ្សែការពារ Henrichs របស់ក្រុម Leverkusen

4 weeks ago​ | ដោយ V-Dara

លោក Antonio Conte ចង់ឱ្យ Chelsea ចុះហត្ថលេខានាំខ្សែការពារ Benjamin Henrichs របស់ក្រុម Leverkusen។ Henrichs វ័យ ២១ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យកំពុងលេចធ្លោបំផុត នៅក្របខណ្ឌកំពូលអាឡឺម៉ង់ Bundesliga ខណៈក្រុម Manchester United និង Manchestr City បានសំដែង ចំណាប់អារម្មណ៏ចង់បានកីឡាករយុវជនជម្រើសជាតិអាឡឺម៉ង់វ័យ U២១ឆ្នាំរូបនេះផងដែរ ។

ក្រុមតោខៀវ Chelsea កំពុងត្រៀមដាក់សំណើដេញថ្លៃមួយសម្រាប់ Henrichs ដែលមានលក្ខខណ្ឌផ្តាច់កុងត្រានៅទឹកប្រាក់ ៣១លានផោន។ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាលោក Antonio Conte នៅតែទទូចដាក់សំណើរស្នើសុំទៅកាន់គណកម្មាការគ្រប់គ្រងក្លិប Chelsea អំពីគោលដៅផ្ទេរ និងចង់ឱ្យក្លឹបចុះហត្ថលេខាជាមួយ Henrich ទោះបីជារូបគាត់នៅមិនទាន់ច្បាស់លាស់អំពីអនាគតដឹកនាំនៅ Stamford Bridge ក៏ដោយ។ របាយការណ៍ក៏បានបញ្ជាក់ផងដែរកលោក Conte ចង់ឱ្យកីឡាករ Emerson Palmieri ប្រកួតប្រជែងជាមួយកីឡាករ Marcos Alonso នៅលើស្លាបខាងឆ្វេងរបស់ Chelsea និងកីឡាករ Henrichs ជាគោលដៅមកពង្រឹងក្រុមនៅផ្នែកខាងស្តាំ និង កណ្តាល។

រដូវកាលនេះ Henrichs បង្ហាញខ្លួនអោយក្រុម Leverkusen បាន ២៧ដង ជាមួយសមត្ថភាពអាចលេងបាននៅតំបន់ការពារកណ្តាល និងធ្លាប់បានបង្ហាញខ្លួនអោយ ក្រុមជម្រើសជាតិបាន ៣ប្រកួត។ សម្រាប់ឪកាសបង្ហាញខ្លួននៅព្រឹត្តការណ៏ World Cup ២០១៨ គឺជាពេលវេលាដ៏ឆាប់រហ័សមួយសម្រាប់រូបគេផងដែរ មានន័យថាជម្រើស និងបេក្ខភាពពិតជាមានច្រើនចំពោះ Henrichs។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77