v9

PSG ចង់បានខ្សែបម្រើ Kante ឥឡូវ Chelsea ដាក់តម្លៃលក់ហើយ

4 weeks ago​ | ដោយ V-Dara

យោង RMC បានអោយដឹងថាៈ នាយកប្រតិបត្តិផ្នែកកីឡាករ PSG លោក Antero Henrique បានប្រាប់ថាៈ ក្រុម Chelsea បានដាក់តម្លៃខ្លួនប្រមាណ ៨៨លានផោន(១០០លានយូរ៉ូ)សម្រាប់ក្លិប Paris Saint Germain ដែលចង់បានកីឡាករ N’Golo Kante ក្រោយពីក្រុមយក្សរបស់ក្របខ័ណ្ឌ Ligue1 បានបើកការចរចាជាមួយតំណាងកីឡាកររបស់ក្លឹបនាពេលថ្មីៗនេះ។ ប្រសិនជាការចរចារជោគជ័យមែននោះ Kante និងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទី៥ ក្នុងពិភពបាល់ទាត់បន្ទាប់ពី Neymar, Coutinho, Dembele និង Pogbga។

ខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានផ្ទេរពីក្រុម Leicester មកចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៣0លានផោនកាលពីឆ្នាំ២០១៦ និងបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខណ្ឌ Premier League ខណៈលោក Antonio Conte បានដឹកនាំក្រុមតោខៀវឈ្នះពានរដូវកាលដំបូង។ សម្រាប់រដូវកាលទី២ នៅកីឡាដ្ឋាន Stamford Bridge ខ្សែបម្រើកណ្តាលរូបនេះនៅតែបង្ហាញទម្រង់លេងល្អ និងជាទីចាប់អារម្មណ៏របស់ក្រុមជើងឯក Ligue១ បារាំងខណៈដែលក្រុម PSG និងត្រៀមរៀបចំជួសជុលក្រុមឡើងវិញដើម្បីប្រជែងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League ស្របពេលគ្រូបង្វឹកលោក Unai Emery ត្រៀមចាកចេញពីក្រុមនៅបំណាច់រដូវកាលខាងមុខ។

ទោះបីជាយ៉ាងណាខ្សែបម្រើឆ្នើមរូបនេះមានសេចក្តីរីករាយពីក្លឹប Chelsea ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏បានលើកឡើងថាថាមិនមានតម្រុយ និងការសង្ស័យអំពីការត្រៀមផ្លាស់ប្តូរទៅកាន់ប្រទេសបារាំងជាមួយក្រុម PSG ដែលបានឈ្នះជើងឯកកំពូលបារាំងចំនួន ៥រដូវកាល ក្នុងចំណោម 6លើកចុងក្រោយនេះនៅឡើយទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77