v9

លោក Henri Michel អតីតគ្រូបង្វឹកបារាំង, កាមេរ៉ូន និងកូឌីវ័រ ទទួលមរណៈភាពក្នុងវ័យ ៧០ឆ្នាំ

6 months ago​ | ដោយ V-Dara

អតីតខ្សែបម្រើអន្តរជាតិបារាំង Henri Michel មានប្រវត្តិធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិជាច្រើនរហូតដល់ ៨ប្រទេសក្នុងអាជីពជាគ្រូបង្វឹករយៈពេល ៣០ឆ្នាំមកនេះបានស្លាប់នៅក្នុងវ័យ ៧០ឆ្នាំ។ Henri ធ្លាប់ដឹកនាំ និងបង្វឹកក្រុមជម្រើសជាតិបារាំងធ្វើការប្រកួតបាន ៥៨ដង នៅចន្លោះឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨។

លោក Michel បានដឹកនាំក្រុមជម្រើសជាតិបារាំង, កាមេរូន(១៩៩៤), ម៉ារ៉ុក(១៩៩៥)និងចូលរួមព្រឹត្តការណ៏ប្រកួត World Cup ហើយក៏ធ្លាប់ជាអ្នកចាត់ការទូទៅក្រុមអារ៉ាប់រួម(ឆ្នាំ២០០០), ទុយនីស៊ីឆ្នាំ២០០១) និងកូឌីវ័រ(ឆ្នាំ២០០៤), ប្រទេសម៉ារ៉ុក ២០០៧ មុនពេលដឹកនាំ ប្រទេសហ្គីណេ, និងកេនយ៉ាផងដែរ។

សម្រាប់បទពិសោធន៏ដឹកនាំក្លឹបគាត់ធ្លាប់បានជួយក្រុម Nantes នៅលីកកំពូលបារាំង ឈ្នះពាន ៣ផ្សេង គ្នាផងដែរក្នុងរយៈពេល ៣ឆ្នាំ។ ចំនុចគួរកត់សម្គាល់ជាមួយការដឹកនាំក្រុមជម្រើសជាតិបារាំង Henri ធ្លាប់ជួយអោយបារាំងឈ្នះពានកីឡាអូឡាំពិកនៅឆ្នាំនៅទីក្រុង Los Angeles សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៤ និងបានជួយក្រុមរហស្សនាមមាន់គកឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាឆ្នំា១៩៨៦ ខណៈដែលប្រទេសអាហ្សង់ទីនជាអ្នកលើកពាន។

ក្លឹប Paris Saint-Germain ក៏ធ្លាប់ត្រូវបានលោក Henri ធ្លាប់ធ្វើជាអ្នកចាត់ការព្រមជាមួយក្រុមបាល់ទាត់មួយចំនួនដែលកំពុងរីកចំរើនផ្នែកវិស័យបាល់ទាត់នៅទ្វីបអាហ្រ្វិកផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.