v9

Leeds United គ្រោងធ្វើដំណើរទៅប្រកួតមិត្តភាពនៅមីយ៉ាន់ម៉ា ក្រោមការរិះគន់យ៉ាងខ្លាំង

1 month ago​ | ដោយ V-Dara

ក្លិប Leeds United នឹងធ្វើការប្រកួតមិត្តភាព ២លើកក្នុងប្រទេសមីយ៉ាន់ម៉ា នៅខែក្រោយនេះ ខណៈដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Championship មួយនេះ សម្លឹងរកការបង្កើតមូលដ្ឋានអ្នកគាំទ្រមួយនៅទីនោះក្នុងប្រទេសពោរពេញដោយបញ្ហារបស់អាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងដំណើរប្រកួតនេះដែល ក៏នឹងតម្រូវឲ្យក្លិប Leeds បើកវគ្គហ្វឹកហាត់កីឡាបាល់ទាត់ និងទំនាក់ទំនងសាធារណៈ ក្នុងនោះរាប់បញ្ចូលទាំងការធ្វើដំណើរទស្សនកិច្ចទៅកាន់វត្ត Shwedagon ក្នុងទីក្រុងយ៉ាងហ្គោននោះ អាចនឹងបង្កើតឲ្យមានភាពចម្រូងចម្រាស់ជាច្រើន។ មីយ៉ាន់ម៉ា កំពុងតែស្ថិតក្រោមការរិះគន់យ៉ាងខ្លាំងក្លាជុំវិញទង្វើររបស់ពួកគេទៅលើជនជាតិភាគតិចកាន់សាសនាម៉ូស្លីម Rohingya របស់ខ្លួន ខណៈដែលមនុស្សប្រមាណជា ៧០០០០០នាក់នៃជនជាតិនេះ ត្រូវបានបញ្ជូនទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីខែសីហា ឆ្នាំមុន ស្របពេលដែលអង្គការសហប្រជាជាតិ និយាយថា គឺជាគ្មានក្រមសីលធម៌។

ប៉ុន្តែបញ្ហានោះ មិនបានរារាំងដំណើរប្រកួតក្នុងពេលបញ្ចប់រដូវកាលពីសំ ណាក់ក្លិប Leeds United ដែលកំពុងតែស្ថិតនៅពាក់កណ្តាលតារាងនៃក្របខ័ណ្ឌលំដាប់ទី២របស់កីឡាបាល់ទាត់អង់គ្លេស ឡើយ។ ក្នុងសេចក្តីថ្លែងការន៍មួយនេះ ក្លិបនេះបានបញ្ជាក់ថា ខ្លួននឹងត្រូវធ្វើការប្រកួតជាមួយនឹងក្រុមកីឡាករឆ្នើមៗរបស់មីយ៉ាន់ម៉ា (Myanmar All-Star IX) នាថ្ងៃទី៩ ខែឧសភា ក្នុងទីក្រុងយ៉ាំងហ្គោន បន្ទាប់មក ត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិ ក្នុងរយៈពេល២ថ្ងៃក្រោយមក ក្នុងទីក្រុង Mandalay។ លោក Angus Kinnear ប្រធានផ្នែករៀបចំការប្រកួត បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទអំព័ររបស់ក្លិប កាលពីថ្ងៃអង្គារថា៖ «មីយ៉ាន់ម៉ា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានកីឡាបាល់ទាត់រីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍ និងស្រឡាញ់កីឡាបាល់ទាត់អង់គ្លេស»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77