v9
V9BET

Mohamed Salah ផ្តួល Kevin De Bruyne ដើម្បីឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ

1 year ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធកំពុងឡើងកូដខ្លាំង Mohamed Salah របស់ក្រុមហង្សក្រហម Liverpool បានឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ នៅក្របខណ្ឌកំពូលអង់គ្លេស Premier League លើកទី៤៥ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ Grosvenor House នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ។ Salah បានបង្ហាញទម្រង់លេងល្អបំផុតនៅរដូវកាលដំបូងអោយក្រុម ក្រោយផ្ទេរពីក្រុម Roma មកកីឡាដ្ឋាន Anfield របស់ Liverpool ក្នុងតម្លៃ ៣៤,៣លានផោន កាលពីរដូវក្តៅឆ្នាំមុន។ បច្ចុប្បន្ន Salah រកគ្រាប់បាល់បានរហូតដល់ ៣១គ្រាប់ និង Assist ៩គ្រាប់នៅក្របខណ្ឌ Premier League រដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបមានវ័យ ២៥ឆ្នាំ បានផ្តួលកីឡាករគូប្រជែងគឺ Kevin De Bruyne របស់ក្រុម Man.City ដើម្បីគ្រងតំណែងកីឡាករលេងល្អប្រចាំឆ្នាំនេះ(PFA) Player of the year។ De Bruyne គឺជាបេក្ខភាពឈានមុខគេ ដែលតាមប្រកៀកនិងម្ចាស់ជ័យលាភី Salah ក្រោយពីជួយក្រុម Man.City របស់លោក Pep Guadiola អោយលើកពាន Premier League រដូវកាល(២០១៧-២០១៨)នេះ ប៉ុន្តែទីបំផុតនៅតែមិនអាចប្រជែងជាមួយកីឡាករកំពុងលេចធ្លោដែលមានប្រភព មកពីតំបន់អាហ្រ្វិកបាន។

Salah បានប្រាប់សារពត៌មានថាៈ ខ្ញុំមានអារម្មណ៏រំភើបអ្នកទាំងអស់គ្នាដឹងទេ ថាខ្ញុំបានខិតខំប្រឹងប្រឹងលេង ហើយរីករាយ និងទទួលពានរង្វាន់នេះ។ក្រុមទាំងមូលបានចូលរួមចំណែកជួយខ្ញុំ មិត្តរួមក្រុមផងដែរ។ ពួកគេបានបោះ និង បញ្ជូនបាល់ មកខ្ញុំយ៉ាងច្រើន ដូច្នេះអាចនិយាយបានថាក្រុមបានជួយខ្ញុំដោយចិត្តស្មោះ ដើម្បីបង្ហាញទម្រង់លេងបានល្អដូចនេះ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.